គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ០១ នាក់ និងជាសះស្បើយចំនួន ០២នាក់នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។
គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ០១ នាក់នោះជាស្ត្រីជនជាតិខ្មែរ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីតាមជើងហោះហើរពីសហរដ្ឋអាមរិក តាមជើងហោះហើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ទទួលបាលតេស្តលើកទី ២ មានវិជ្ជមានកូវីដ ១៩ ចំនួន ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ចំណែកឯអ្នកជំងឺជាសះស្បើយ ០២ នាក់ ជាបុរសជនជាតិខ្មែរទាំង ០២ នាក់ ដែលមានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល អ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសអារ៉ាប៊ីសាអូឌីត តាមជើងហោះហើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីំមណ្ឌលសុខភាពចាក់អង្រែរ រាជធានីភ្នំពេញ។
សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ សរុប ២៧៣ ករណីទូទាំងប្រទេស ព្យាបាលជាសះស្បើយសរុប ២២៥ ករណី អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅសល់សរុបចំនួន ៤៨ ករណី និងមិនមានករណីស្លាប់ទេ។
សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងក្រោម៖