Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី៖ សាកលវិទ្យាល័យការពារជាតិមិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀននោះទេ គឺត្រូវប្រែខ្លួនទៅជាកន្លែងស្រាវជ្រាវបន្ថែម

Media LNN | Apr 19, 2024
សម្តេចធិបតី៖ សាកលវិទ្យាល័យការពារជាតិមិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀននោះទេ គឺត្រូវប្រែខ្លួនទៅជាកន្លែងស្រាវជ្រាវបន្ថែម
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់កងទ័ពប៉ុណ្ណោះទេ គឺត្រូវតែប្រែខ្លួន ទៅជាកន្លែងស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទទៅ នឹងពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់នោះ។

ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សាកលវិទ្យាល័យការពារជាតិមានកិច្ចការធំ​គឺ​បណ្តុះបណ្តាល​កម្រិតយុទ្ធ សាស្រ្តការពារជាតិហើយប្រទេសដទៃនៅលើពិភពលោក គេបានចាត់ទុកថា សាកលវិទ្យាល័យ​ការពារជាតិ ​ជាកន្លែងបណ្តុំយុទ្ធសាស្រ្តយោធា,យុទ្ធសាស្រ្តសន្តិសុខជាតិ ដូច្នេះសាកលវិទ្យាល័យនេះត្រូវតែពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមលើគ្រប់ជំនាញទាំងអស់។

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានជំរុញឲ្យសាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានា​ក្នុងវិស័យការពារជាតិ ​ត្រូវតែពង្រឹងសមត្ថភាពគ្រប់ទាំងអស់ ដោយ​ក្នុងនោះត្រូវតែមានគុណវុឌ្ឍិដល់យោធាចារ្យ ដើម្បីឲ្យពួកគាត់ធ្វើការបណ្តុះបណ្តាលកាន់តែខ្ពស់ បន្ថែមទៀតដល់នាយទាហាននាយទាហានរង ​និងពលទាហាន៕