របាយការណ៍ ករណីចុះអង្កេត ចំពោះ ជនជាតិចិន ដែលស្នាក់នៅ ផ្ទះលេខ‐82 ផ្លូវលេខ‐13 (ផ្ទះជួល) កាលថ្ងៃ 05 03 2020 ពីវេលាម៉ោង 19"00 បញ្ចប់ទៅវិញនៅម៉ោង22"10 នាទី " មានកម្លាំង ចម្រុះ រួមមាន មេប៉ុស អធិការខ័ណ្ណ សែន សុខ មន្រ្ទីសុខាភិបាល នឹង សន្តិសុខ ប្រចាំការក្នុងបូរី វេនយប់ ។តាមការបកស្រាយ របស់ជនជាតិចិន តាមរយះ អ្នកបកប្រែ បានបញ្ជាក់ថា៖
ពួកគាត់ ទាំងបីនាក់ នឹងត្រូវ ចូលបំរើការងារ នៅ ជិតផ្សារ រតនា ផ្លាហ្សា ដែលថៅកែ ដែលជាជនជាតិចិន ដូចគ្នាតំរូវ អោយពួកគាត់ ពនិត្យសុខភាព មុននឹង ចូលបំរើការងារ ពួកគាត់បាន ជ្រើសរើស គ្លីនិចឯកជន មួយ មិនស្គាល់ឈ្មោះ មាន ទីតាំងជិត ផ្សាររតនា ផ្លាហ្សា
នៅថ្ងៃ 04 03 2020 វេលាម៉ោង" 13"30នាទី បុគ្គលិក គ្លីនិច ឯកជន ពីរនាក់ បានមកដល់ផ្ទះ ពួកគាត់
( ផ្ទះលេខ - 82 ផ្លូវលេខ-13 ) ដោយប្រើប្រាស់ រថយន្ត ម៉ាក ឈែរលេត ស្លាកលេខ- ភ្នំពេញ 2BA‐0803 ព័ណសរ មិនមែនរថយន្តមន្ទីពេទ្យ
ក្នុងឯកសណ្ថាន ការពារ ធ្វើអោយ មានការភ្ញាក់ផ្អើល ពី មហាជន នៅជិតខាង ហើយក៏មាន ជនអនាមិក បានថតរូបភាពនោះ ផ្ញើរតគ្នា តាមបណ្ដាញ សង្គម ដោយមិន ដឹងប្រភព ដោយខ្លឹមសារ សំដៅទៅលើ ជំងឺប្រភេទថ្មី ដែលហៅថា ÷ COVIT -19
រហូតមាន ការបែកធ្លាយរូបភាព ទៅដល់ ផ្នែកពាក់ព័ន្ធ ឈានដល់ ការចុះ អង្កេត នឹង ស៊ើបសួរដោយ ផ្ទាល់ដល់ ជនជាតិចិន ទាំង 3 នោះ នឹងអ្នក បកប្រែ 2 នាក់ដែល ស្និតនឹង ជនជាតិចិន ទាំង3 ខាងលើករោយការ ពិនិត្យ( តាមរយះគ្លីនិចឯកជន ) គឺជនជាតិចិន ទាំង3 នាក់ខាងលើ ( អវិជ្ជមាន ) មិនមាន រោគសញ្ញានៃជំងឺកូរូណា វីរុសថ្មី ដូចជា សញ្ញាដូចខាងក្រោមនេះទេ
- ក្អក
- ក្តៅខ្លួន
- ហៀរសំបោ
- ដកដង្ហើមខ្លី
- កើនកំដៅលើស 38
ក្រោយធ្វើការ សាកសួរ ពីមន្រ្ទីជំនាញមក ពួគាត់ត្រូវបានណែនាំ អោយតាមដាន សុខភាព រយះពេល 4 ថ្ងៃ បន្ថែមទៀត មូលហេតុ÷
គាត់បានចាកចេញពីប្រទសចិន នៅថ្ងៃ 23 ខែរ 02 ឆ្នាំ 2020 ត្រូវតាមដានរយះពេល 14 ថ្ងៃចប់ការសាកសួរ ពួកគាត់ ទទួល
បាន ការអប់រំជាច្រើន ពីផ្នែកជំនាញ នឹង បន្តអោយពួក គាត់ថែរក្សារ អនាម័យ សុខភាពក្នុងការរស់នៅ ប្រចាំថ្ងៃ ។ នាក់បកប្រែ ពីរនាក់ របស់ពួកគាត់ ក៏ត្រូវបានណែនាំ អោយតាមដាន សុខភាព របស់ខ្លួនដែរ ប្រសិនបើ មានរោគសញ្ញា គួអោយសង្ស័យ ដូច ក្រសួងបានប្រកាស។ជាចុងក្រោយ សុខភាពរបស់ ជនជាតិចិន ទាំងបីនាក់ ខាងលើ គឺល្អជាប្រកតី
(អវិច្ចមាន) តែអ្វីដែល ធ្វើអោយ ភ្ញាក់ផ្អើលនោះ គឺ សម្លៀកបំពាក់ ដែល បុគ្គលិក 2 នាក់ របស់គ្លីនិច ដែលមកពិនិត្យនោះទេ ដែលធ្វើអោយ មានការ យល់ខុស ។
យោងតាមរបាយការណ៍ ខាងលើសូម លោកប្រធានគ្រប់គ្រង ក៏ ដូចជាថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នឹង បងប្អូនក្នុងគ្រប់ សូមទទួលជ្រាប ជាពត៌មាន ។