Alynana Media Cambodia
Icon Collap
clinic narit

ស្ត្រីក្នុងកិច្ចការការពារវប្បធម៌ ជាប្រធាបទសំខាន់ដែលរដ្ឋទូតអាមេរិកនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌លើកយកមកពិភាក្សា

Admin Alynana | Mar 14, 2020
ស្ត្រីក្នុងកិច្ចការការពារវប្បធម៌ ជាប្រធាបទសំខាន់ដែលរដ្ឋទូតអាមេរិកនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌លើកយកមកពិភាក្សា
Clinic narith

រដ្ឋាភិបាលសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះដែលជំរុញគោលដៅគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអភិបាលកិច្ចល្អ។  

តាមរយៈ មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ស្ថានទូតអាមេរិក ភ្នំពេញ បានផ្តល់ថវិកាជាង ១២០.០០០ ដុល្លារ ដល់សារមន្ទីរជាតិសម្រាប់គម្រោងផ្សេងៗរួមមានការកែលម្អ សាលពិព័រណ៍និងកម្មវិធីអប់រំសម្រាប់សារមន្ទីរអង្គរបូរី ការថែរក្សាបណ្ណសារនៅសារមន្ទីរជាតិនិង គម្រោងផ្សេងទៀត។

ប្រសិនបើអ្នកដើរជុំវិញ នៅទីនេះ (សារមន្ទីរជាតិ) អ្នកនឹងឃើញបណ្ណាល័យដែលយើងក៏បានផ្តល់ថវិកាសម្រាប់អភិរក្សផងដែរ។   ការអភិរក្សប្រវត្តិសាស្រ្តនិងវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយៗដែលបានមកតំបន់បេតិកភណ្ឌ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការជំរុញសេដ្ឋកិច្ចនៃតំបន់ជុំវិញ ។ ទេសចរណ៍វប្បធម៌វប្បធម៌ គឺជាវិស័យមួយក្នុងចំណោមវិស័យធំបំផុតនិងរីកចម្រើនបំផុត នៅក្នុងឧស្សាហកម្មទេសចរណ៍ពិភពលោក។ តំបន់បេតិកភណ្ឌគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ និងការការពារ ពិតជាមានសារៈសំខាន់ដល់កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសណាដែលមានសំណាងដែលមានសម្បត្តិបែបនេះ ។  

ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។ ឧទាហរណ៏ដ៏ច្បាស់មួយ នៃកិច្ចសហការរបស់យើងគឺការប្តេជ្ញាចិត្តជាបន្តរបស់យើងក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ។ ប្រទេសយើងទាំងពីរ គួរតែមានមោទកភាពចំពោះការងារដែលយើងសម្រេច បានរួមគ្នានៅក្នុងវិស័យនេះ ។  

ប្រទេសទាំងពីររបស់យើងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារៀងរាល់ ៥ ឆ្នាំម្តងចាប់តាំងពីឆ្នាំ ២០០៣ ដែលមានគោលបំណងការពារការលួចវត្ថុបុរាណ និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន និងត្រូវបានលួចចេញពីប្រទេស។ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បន្តគាំទ្រស្មារតីនៃអនុស្សារណៈយោគយល់និងដើម្បីធានាថាយើងឈានដល់លទ្ធផលនៃផែនការសកម្មភាព។  

•ដោយគោរពបេតិកភ័ណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា យើងមានចំណាប់អារម្មណ៍រួមគ្នាក្នុងការបន្តធានាឱ្យបាននូវសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជាដែលត្រូវបានការពារនិងអភិរក្សដោយអង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។  

•នៅក្នុងខែមីនា យើងកំពុងអបអរការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងសមភាពយេនឌ័រ។ តាមរយៈការពិភាក្សាក្រុមនេះ យើងចង់បង្ហាញពីតួនាទីសំខាន់របស់អ្នកជំនាញស្ត្រី - បុរាណវិទូ និងមន្រ្តីរាជការសាធារណៈក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។  

•ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដៃគូដ៏ល្អក្នុងការអភិរក្សនិងស្តារបេតិកភណ្ឌវប្បធម៌ នៅប្រទេសកម្ពុជា ហើយក្រុមវាគ្មិនជាស្ត្រី នាថ្ងៃនេះ គឺជាតួអង្គសំខាន់មួយនៅក្នុងកេរដំណែលនៃភាពជាដៃគូនេះ។