នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ចាប់ពីវិថីសែនជយ័ រហូតដល់មុខវត្តអូរត្រេះ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំទៅដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ នឹងពន្លឿនការងារឲ្យទាន់ទៅតាមការដាក់កំណត់របស់ក្រុមការងារ និងពិសេសត្រូវរៀបចំផ្លូវ ឲ្យបានល្អ គឺធ្វើមួយខាង ដាក់មូយខាងសម្រាប់បងប្អូនប្រជា ពលរដ្ឋក្នុងការធ្វើដំណើរ ដាច់ខាតកុំអោយមានការបិទផ្លូវ ហើយចាំបាច់បំផុតបើបិទគឺត្រូវដាក់សញ្ញាវាងឲ្យគាត់បានដឹងផង ។
ឯកឧត្តមអភិបាលខេត្តក៏បានពិនិត្យឃើញថា កម្លាំងដែលដាក់មកដើម្បីស្ថាបនាផ្លូវ ពិតជាច្រើនជាងមុន ក្រោយពីបានបើកកិច្ចប្រជុំថ្មីៗនេះ ដែលបានដាក់ផែនការទៅឲ្យក្រុមហ៊ុនទាំង៨ ធ្វើឲ្យទាន់ផែនការប្រចាំថ្ងៃ នឹងរៀបចំតាមបច្ចេកទេស ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដាររបស់ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ។
ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់បងប្អូនកម្មករក៏ដូចជាក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញការងារនេះយ៉ាងសកម្ម ហើយយើងនឹងសង្ឃឹថាយើងនឹងសម្រេចបានទៅតាមផែនការរបស់យើងផងដែរ ៕CMD