រដ្ឋបាល ខេត្ត ត្បូងឃ្មុំ បានឱ្យដឹងថា ក្រុម គ្រូពេទ្យ ជំនាញ បានយក វត្ថុសំណាក វិភាគ របស់ អ្នកផ្ទុកកូវីដ១៩ ចំនួន ៤នាក់ នៅខេត្តត្បូងឃ្មុំ យកទៅធ្វើការ ពិសោធន៍ នៅ វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។ គិតត្រឹម ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០នេះ មាន អ្នកជំងឺ ២នាក់ ទទួលបាន លទ្ធផល អវិជ្ជមាន ចំនួន២លើក ពោលគឺមិនមានផ្ទុកមេរោគកូវីដ១៩ទៀតឡើយ គឺបាន ជាសះស្បើយ។
អ្នកទាំង២ដែលជាសះស្បើយរួមមាន៖
ទី១. ឈ្មោះ ជី សំ ភេទប្រុស អាយុ ៥៦ឆ្នាំ នៅឃុំកោងកាង ស្រុកកោងកាង ស្រុកពញាក្រែក។
ទី២. ឈ្មៅះ អូស្មាន់ សូកូត ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យ ជំនាញ បាន អនុញ្ញាតឱ្យ ពួកគាត់ វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួន វិញហើយ។