នគរបាលខេត្ត ស្វាយរៀង បាន ឃាត់ខ្លួន ជនជាតិ ចិន ចំនួន ១៧៤ នាក់ពួកគេ កំពុង ជិះ រថយន្តក្រុងក្នុងក្រុង បាវិត ។ សមត្ថកិច្ចអះអាង ថា សមត្ថកិច្ចនឹងដាក់ឱ្យចិនទាំងនោះនៅដោយឡែករយៈពេល ១៤ ថ្ងៃ ដើម្បី ពិនិត្យ រក វីរុស កូរ៉ូណា (Coronavirus) ឬ ជំងឺ កូវីដ-១៩ (Covid-19)។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក កែវ វ៉ាន់ថន ប្រាប់អាស៊ីសេរី នៅ ថ្ងៃ ទី ២៦ ខែ មីនា ថាជនជាតិចិនទាំងនេះបានធ្វើដំណើរតាមយន្តហោះពីប្រទេសហ្វីលីពីន (Philippine) ចូលមកប្រទេសកម្ពុជា កាលពី ថ្ងៃទី ២៤ ខែ មីនា តាមរយៈអាកាសយាន្តដ្ឋា ន អន្តរជាតិ ភ្នំពេញហើយពួកគាត់បានធ្វើដំណើរទៅទីក្រុង បាវិត ខេត្ត ស្វាយរៀង ក្នុង គោលបំណងស្នាក់នៅទីនោះពីរបីថ្ងៃដើម្បីដើរកម្សាន្តមុននឹងពួកគាត់ ត្រឡប់ ទៅ ប្រទេស ចិន វិញ។
លោកថាជនជាតិចិនទាំងនេះ ធ្វើការ នៅ ហ្វីលីពីន ប៉ុន្តែ ដោយសារ ប្រទេស នេះ បាន បិទ ជើង ហោះហើរ ទើប ពួកគាត់ ធ្វើដំណើរ ចូល មក ប្រទេសកម្ពុជាដើម្បីបន្តដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញប៉ុន្តែអាជ្ញាធរបានឃាត់ពួកគាត់ដើម្បីពិនិត្យសុខភាពដោយសារតែជនជាតិចិន ២ នាក់ត្រូវបានគេសង្ស័យថាមានផ្ទុកមេរោគកូរ៉ូណា (Coronavirus)។
លោកបញ្ជាក់ថាក្នុងចំណោម ១៧៤ នាក់នេះពីរនាក់មានជំងឺក្តៅខ្លួន ។ ដូច្នេះសមត្ថកិច្ចរក្សាពួកគាត់ឱ្យនៅដាច់ដោយឡែកពីគ្នានៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀងដើម្បីយកសំណាកទៅពិនិត្យជំងឺ Covid-19 ប៉ុន្តែឥឡូវមិនទាន់ចេញលទ្ធផលនៅឡើយទេ៕
ប្រភព : RFA