1) អ្នកឆ្លងសរុបឡើងខ្ពស់ជាង934.000 នាក់ ហើយអាចនឹងឡើងដល់1.000.000 នាក់នៅថ្ងៃស្អែកឬខានស្អែកដោយសារមានអ្នកឆ្លង ជាង 76.000 នាក់ ក្នុងមួយថ្ងៃ។ ស្លាប់សរុបជាង47.000នាក់។
2) សហរដ្ឋ អាមេរិក កាន់តែដុនដាប ដោយមានអ្នកស្លាប់ជាង1.000 នាក់ ក្នុងមួយថ្ងៃនាំឱ្យស្លាប់សរុបឡើងដល់ជាង 5.000នាក់ និងឆ្លងសរុប ជាង 214.000 នាក់ដោយឆ្លង ជាង 26.000នាក់ /ថ្ងៃ។
3) រីឯនៅអង់គ្លេសវិញក៏មានអ្នកឆ្លងកាន់តែច្រើនក្នុងមួយថ្ងៃដោយឆ្លងជាង 4.000 នាក់និងស្លាប់563នាក់នាំឱ្យស្លាប់សរុបឡើងដល់ ជាង 2.300 នាក់ ។ ក្នុងចំណោមនេះគឺក្មេងអាយុ13ឆ្នាំពីរនាក់និងយុវជនអាយុ19ឆ្នាំម្នាក់។
4) ចំនួនអ្នកស្លាប់និងឆ្លងថ្មី នៅអ៊ីតាលីថយចុះបន្តិចដោយស្លាប់727 នាក់ និងឆ្លង4.782 នាក់ ក្នុងមួយថ្ងៃ។ ប៉ុន្តែក្រុមអ្នកតាមដាននៅប្រយ័ត្នប្រយែង ក្នុងការសន្និដ្ឋានថាវាដល់កម្រិតធ្លាក់ចុះវិញជាបណ្តើរៗ។
5) ប្រធានាធិបតីហ្វីលីពីនគំរាមថានឹងបញ្ជាប៉ូលិសឬទាហានបាញ់សម្លាប់អ្នកណាហ៊ាន«បង្កបញ្ហា»ក្នុងពេលហាមឃាត់ពលរដ្ឋនៅ កោះ Luzon មិនឱ្យចេញ ពីផ្ទះ រយៈពេល១ខែ។ ហ្វីលីពីនមានអ្នកឆ្លង2.311 នាក់ និងស្លាប់ 96នាក់។
6) ប្រធានាធិបតីកេនយ៉ាសុំទោសពលរដ្ឋដែលប៉ូលិសប្រើហិង្សា ក្នុង ពេល ពង្រឹង បំរាមគោចរណ៍ ពីព្រលប់ដល់ព្រឹកព្រលឹម។ កេនយ៉ា មាន អ្នក ឆ្លង81នាក់និងស្លាប់1នាក់។
7) អតីតនាយករដ្ឋមន្ត្រីប្រទេសសូម៉ាលី Nur Hassan Hussein បានស្លាប់ក្នុងមន្ទីរពេទ្យក្រុងឡុងដ៍។ លោកអាយុ៨៣ឆ្នាំនិងបានកាន់អំណាចពីឆ្នាំ2007 ដល់2009។
8) យន្តហោះយោធារុស្ស៊ីបានចុះចតនៅអាកាសយានដ្ឋានក្រុងញ៉ីវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះដោយមានដឹកអំណោយ បរិក្ខាពេទ្យ ជាច្រើន។
9) ប៉ូលិសសុំច្បាប់ឈឺឡើងដល់6.100 នាក់នៅទីក្រុងញ៉ីវយ៉កដែលត្រូវជា17 ភាគរយនៃកម្លាំងទាំងមូល។ ប៉ូលិសជាង 1.400 នាក់ឆ្លងវីរុស។
10) អ.ស.ប អង្គការWHO និង អង្គការWTO ព្រមានពីការខ្វះខាតស្បៀងអាហារបើប្រទេសនានាហាមឃាត់ពាណិជ្ជកម្ម ហើយពលរដ្ឋបានទិញស្បៀងអាហាររក្សាទុក ដោយការភ័យខ្លាច។
ប្រភព : Men Kimseng