អ្នកជំនាញខ្លះយល់ថាការដែលមនុស្សពាក់ម៉ាស់គ្រប់ៗគ្នានិងជាទូទៅនោះវាអាចនាំឱ្យកើតមានប្រតិកម្មអ្វីទៀតកើតឡើងក៏អាចថាបាន។ទោះយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រចិនជាន់ខ្ពស់បណ្ឌិត George Gao ជាអគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ចិនបានលើកឡើងនៅពេលថ្មីៗនេះថា « នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបគឺជាការខុសឆ្គងធំណាស់ដែលពលរដ្ឋមិនពាក់ម៉ាក់ការពារ» ។
មេរោគកូរ៉ូណាថ្មីនេះចម្លងពីមនុស្ស ទៅមនុស្សដោយសារផ្លូវដង្ហើមតំណក់ទឹកមាត់ឬទឹកសំបោរ។តំណក់ទឹកមាត់ឬទឹកសំបោរដើរតួនាទីសំខាន់ណាស់ក្នុងការចម្លងមេរោគកូវីដ-១៩ នេះ ។ ដូច្នេះ ម៉ាស់ សំខាន់ ខ្លាំងណាស់ ! ព្រោះថា គ្រាន់តែ ការ និយាយគ្នាធម្មតាក៏អាចខ្ទាតទឹកមាត់និងអាចឆ្លងគ្នាបានដែរ ។ តាមការសិក្សាថ្មីមួយរបស់អាមេរិកនិងដែលចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី ២មេសា បង្ហាញថាការក្អកអាចមានលទ្ធភាពចម្លងរោគ ចម្ងាយបរិវេណប្រមាណ៦ម៉ែត្រហើយការកណ្តាស់វិញ៨ម៉ែត្រឯណោះ។ ដូច្នេះការពាក់ម៉ាស់ការពា ជារឿងសំខាន់។