កាលពីព្រឹកមិញនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលលោកបានបង្ហោះសារវីដេអូមួយដែលសំណូមពរឲ្យប្រជាពលរដ្ឋមានការយល់ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។