សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺ កូវីដ១៩ច្រើនជាងគេបំផុតកាលពីថ្ងៃសៅរ៍។នេះគឺជាសុច្ចនាកដ៏ រសោកសៅ ដែលបង្ហាញថាសហរដ្ឋអាមេរិកគឺជាចំណុចកណ្ដាលនៃជំងឺឆ្លងរាតត្បាតជាសាកលនេះ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងសហរដ្ឋអាមេរិកនេះ សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺ កូវីដ១៩ ចំនួនជាង៥៣០.០០០ នាក់ ហើយមានករណី ស្លាប់ចំនួន ២០.៦៨០ នាក់។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University នៅក្នុងសហរដ្ឋអាមេរិក។
តួលេខនេះបានបង្ហាញថាសហរដ្ឋ អាមេរិក នាំមុខគេលើចំនួនករណីឆ្លង និងករណីស្លាប់ដោយសារជំងឺកូវីដ១៩ នេះដែលមានចំនួនអ្នកស្លាប់ ដោយសារជំងឺនេះលើសប្រទេសអ៊ីតាលីជាលើកដំបូង។ ករណីស្លាប់ដោយសារ ជំងឺ កូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលីមានចំនួន ១៩.៤៦៨នាក់គិតត្រឹម ថ្ងៃ សៅរ៍។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University ដដែលនេះ។
សហរដ្ឋអាមេរិកក៏បានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងពិភពលោក ដែលបានរាយការណ៍ថា មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ជាង ២.០០០ នាក់ក្នុងមួយ ថ្ងៃ។ សហរដ្ឋអាមេរិកបានរាយការណ៍ថាមាន អ្នក ស្លាប់ដោយសារជំងឺនេះ ចំនួន ២.១០៨ នាក់ កាលពីថ្ងៃ សុក្រ ដែលនេះគឺជា តួលេខអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃនៅលើពិភពលោក ចាប់ តាំងពី ជំងឺនេះបានចាប់ផ្ដើមផ្ទុះរាលដាលនៅក្នុងប្រទេសចិនកាលពីចុង ខែធ្នូ មក។
រដ្ឋញូវយ៉កគឺជារដ្ឋដែលរងការប៉ះពាល់ខ្លាំងបំផុតនៅក្នុងសហរដ្ឋអាមេរិក។ អភិបាលរដ្ឋ ញូវយ៉កលោក Andrew Cuomo បាន រាយការណ៍ កាលពីថ្ងៃ សៅរ៍ ថាមានអ្នកស្លាប់ ចំនួន ៧៨៣ នាក់កាលពី ថ្ងៃសុក្រដែលធ្វើឲ ចំនួនអ្នកស្លាប់សរុបនៅក្នុងរដ្ឋនេះកើនឡើងដល់ជាង ៨៦០០នាក់។
ដើម្បីជួយទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ នេះឆ្លងរាលដាលកាន់តែខ្លាំងក្លាថែម ទៀតអភិបាលក្រុងញូវយ៉កនៅក្នុងរដ្ឋញូវយ៉កលោក Bill de Blasioបានប្រកាសថាសាលារៀនរដ្ឋទាំងអស់ដែលកំពុងតែបិទស្រាប់នឹងត្រូវបន្តបិទ រហូតដល់ចុងឆ្នាំនេះដោយសិស្សសាលាចំនួន១ លាន ១ សែន នាក់មិនអាច ទៅសាលារៀនបានទេ។
លោកde Blasio បានថ្លែងថាការ សម្រេចនេះគឺជាការសម្រេចដ៏ «លំបាក» មួយប៉ុន្តែលោកបានលើកឡើងដូច្នេះ ថា៖ «ខ្ញុំ អាច និយាយ បាន ថា នេះ គឺ ជា រឿង ត្រឹមត្រូវដែលត្រូវ ធ្វើ។ វា ច្បាស់ណាស់នឹងជួយសង្គ្រោះ ជីវិតរបស់ យើង »៕
ប្រភព: VOA