Alynana Media Cambodia
Icon Collap
clinic narit

អង្គការ​សហប្រជាជាតិ​បានភាន់ច្រឡំ​អំពី«​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្

Sang Kim | Apr 17, 2020
អង្គការ​សហប្រជាជាតិ​បានភាន់ច្រឡំ​អំពី«​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្
Clinic narith

មន្ត្រីរាជរដ្ឋាភិបាលកាលពីម្សិលមិញបានការពារការរៀបចំបង្កើត​ «ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន​» និងបានពន្យល់ត្រឡប់ទៅអ្នកជំនាញផ្នែកសិទ្ធិមនុស្ស​  ​រូបរបស់អង្គការសហប្រជាជាតិដែលបានសរសេរលិខិតបង្ហាញក្ដីបារម្ភថា ច្បាប់នេះរឹតត្បិតសេរីភាពពលរដ្ឋ

មុនពេលព្រឹទ្ធសភាគ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃសុក្រនេះ ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី​ "ការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្នអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសរសេរលិខិតមួយមកកាន់រដ្ឋាភិបាលកម្ពុជាស្នើសុំការពន្យល់អំពីការបង្កើតច្បាប់នេះ ដោយក្នុងនោះពួកគេបានបង្ហាញក្ដីបារម្ភលើការរឹតត្បិតសេរីភាពពលរដ្ឋ

លិខិត​  ​ទំព័រដែលចុះថ្ងៃទី​  មេសា ត្រូវបានធ្វើឡើងរួមគ្នាដោយលោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី Leigh Toomey អនុប្រធានក្រុមការងារស្ដីពីការឃុំឃាំងតាមទំនើងចិត្តលោក Dainius Puras អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិសម្រាប់មនុស្សគ្រប់រូបក្នុងការទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងស្ដង់ដាខ្ពស់បំផុត និងលោកស្រី Fionnuala NiAolain អ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សេរីភាពមូលដ្ឋានក្នុងពេលប្រយុទ្ធនឹងភេរវកម្ម

E7FDD9D1-6EAA-494E-87E5-A9EC8344FB6C

ក្រុមអ្នកជំនាញដដែលថ្លែងថា ច្បាប់ដែលនឹងត្រូវអនុម័តឆាប់ៗនេះនឹងផ្ដល់ការការពារយ៉ាងខ្លាំងលើសិទ្ធិស្ដីពីការទទួលបានសុខភាពក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាត

ពួកគេបន្ថែមថា «​ប៉ុន្តែយើងបារម្ភថា នៅពេលច្បាប់នេះត្រូវអនុម័តច្បាប់នេះអាចរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី សិទ្ធិក្នុងការដើរហើរដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ​ដែលកម្ពុជាបានធ្វើសច្ចាប័នកាលពីថ្ងៃទី​ ២៦ ឧសភា ឆ្នាំ​ ១៩៩២»។

F6E0A4D4-8AE2-4CE5-B684-BD55C419D1BB

លិខិតដដែលបន្តថា «លើសពីនេះទៀតក្ដីបារម្ភក៏មានទៅលើភាសាដែលប្រើពាក្យទូលំទូលាយពាក់ព័ន្ធនឹងអំណាច និងការដាក់ទោសទណ្ឌរួមមានទាំងការផ្ដន្ទាទោស ដែលមានរហូតដល់​ ១០ ​ឆ្នាំសម្រាប់អ្នកដែលរំលោភច្បាប់នេះ​»។

ក្រុមអ្នកជំនាញបន្តថា សេចក្ដីព្រាងច្បាប់នេះហាក់ដូចជាមិនបានផ្ដោតជាសំខាន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយសេចក្ដីត្រូវការផ្នែកសុខភាពពលរដ្ឋដោយស្របច្បាប់ទេ ភាសាច្បាប់នេះត្រង់ចំណុចស្ដីពីការការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ជីវិត និងសុខភាពរបស់ពលរដ្ឋ ក៏ដូចជាស្ដីអំពីទ្រព្យសម្បត្តិ និងបរិស្ថានត្រូវបានសរសេរយ៉ាងទូលំទូលាយ ហើយហាក់ដូចគំរាមថា នឹងរំលោភកាតព្វកិច្ចរបស់កម្ពុជាក្នុងការគោរពតាមសិទ្ធិមនុស្សជាអន្តរជាតិ

ក្ដីបារម្ភក៏ត្រូវបានលើកឡើងអំពីអំណាចរបស់រដ្ឋាភិបាលក្នុងការពិនិត្យ ឃ្លាំមើល និងប្រមូលព័ត៌មានជាចាំបាច់ពីប្រព័ន្ធទំនាក់ទំនងគ្រប់ទម្រង់ លើសពីនេះពួកគេក៏បារម្ភអំពីការរឹតត្បិតការចែករំលែក និងផ្សព្វផ្សាយព័ត៌មានដែលអាចបង្កការភ័យខ្លាចដល់សង្គមនិងបង្កចលាចលប៉ះពាល់ដល់សន្តិសុខជាតិ បង្កការយល់ច្រឡំទៅលើស្ថានភាពប្រទេសស្ថិតក្នុងគ្រាអាសន្ន ក្ដីបារម្ភក៏មានលើការប្រើពាក្យទូលាយដែលអាចធ្វើឲ្យមានការបកស្រាយច្បាប់ និងការអនុវត្តខុសផងដែរ

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថាអ្វីដែលកម្ពុជាធ្វើនោះគឺធ្វើស្របទៅនឹងរដ្ឋធម្មនុញ្ញ

7345BB6F-1862-4D26-A47B-30C7EA08EDDA

 

លោកថ្លែងយ៉ាងដូច្នេះថា «នីតិរដ្ឋត្រូវការច្បាប់ ត្រូវការបំពេញបន្ថែមឲ្យគ្រប់ជ្រុងជ្រោយលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលនេះជាសិទ្ធិ និងអធិបតេយ្យភាពរបស់កម្ពុជាផ្ដាច់មុខ មិនមែនមានអង្គការណា ទោះជាអង្គការខ្នាតអន្តរជាតិក៏ដោយ ក៏មិនមានសិទ្ធិលូកលាន់កម្ពុជា ដែលរាជរដ្ឋាភិបាលអនុវត្តតាមរដ្ឋធម្មនុញ្ញនោះទេ​»។

លោកលើកជាឧទាហរណ៍ថា ការបំពាក់អាវុធដល់កងកម្លាំង ប៉ូលិសដើម្បីបុព្វហេតុការពារសន្តិភាព និងសុវត្ថិភាពរបស់ប្រជាជាតិមិនមែនជាកំហុសទេ ប៉ុន្តែត្រូវធ្វើឡើងតាមវិធានត្រឹមត្រូវ

លោកថ្លែងថា «​ដូច្នេះគេមិនគួរបារម្ភខ្លាំងទេ សូម្បីសហរដ្ឋអាមេរិកក៏មានច្បាប់នោះដែរ អង់គ្លេសមានច្បាប់នោះដែរ ហើយប្រទេសកំពុងតែអនុវត្តច្បាប់របៀបនេះនៅអាស៊ីមាន​  ​  ប្រទេស តែកម្ពុជាអត់ដែលមានច្បាប់នេះទេ ដូច្នេះកម្ពុជាចង់បាននីតិរដ្ឋមួយដែលជាសក្ដានុពលស្របតាមច្បាប់ដែលតម្រូវឲ្យរាជរដ្ឋាភិបាលជាអង្គនីតិប្រតិបត្តិធ្វើតាម​»។

5D605BA6-0066-4AF6-B5EE-D36BD5441CD1

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRC បានថ្លែងកាលពីម្សិលមិញថា ក្រុមអ្នកជំនាញរបស់អង្គការ

សហប្រជាជាតិធ្វើការរិះគន់ដល់ការបង្កើតច្បាប់របស់កម្ពុជា ខណៈដែលប្រទេសរបស់ពួកគេមានច្បាប់នេះ ហើយក៏កំពុងអនុវត្តច្បាប់នេះទៀតផង លោកពន្យល់ថា កម្ពុជាត្រូវការច្បាប់នេះជាការចាំបាច់ ហើយច្បាប់នេះគួរតែមានតាំងពីឆ្នាំ​ ១៩៩៣មកម្ល៉េះ

លោកបន្តថា ការធ្វើច្បាប់នេះធ្វើឡើងតាមស្ដង់ដាសិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ ក៏ដូចជាបទពិសោធដែលប្រទេសនានាបានអនុវត្ត

លោកថ្លែងថា «ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះគឺជាគោលការណ៍ច្បាប់អន្តរជាតិនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សក៏អនុញ្ញាតឲ្យមានការរឹតត្បិតនូវសិទ្ធិសេរីភាពរបស់ពលរដ្ឋដែរ នៅក្នុងស្ថានភាពគ្រាអាសន្ន ក៏ប៉ុន្តែការរឹតត្បិតត្រូវធ្វើឡើងដោយច្បាប់ ដើម្បីប្រយោជន៍សាធារណៈប្រយោជន៍រួមរបស់សង្គមជាតិ​»។

លោកបន្តថា នៅពេលច្បាប់នេះចូលជាធរមាន ហើយបើសិនវាត្រូវបានប្រើដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការចាំបាច់ និងសមស្រប វិធានការនោះនឹងត្រូវបានពិនិត្យដោយរដ្ឋសភា និងព្រឹទ្ធសភា មិនមែនគ្មានដែនកំណត់នោះទេ1FC91A2A-04F3-4ADF-B1F8-83C1A29C1BB8

 ​លោកថ្លែងយ៉ាងដូច្នេះថា «បើរដ្ឋសភា និងព្រឹទ្ធសភាពិនិត្យឃើញថា វិធានការមិនសមស្រប មិនចាំបាច់ គឺរដ្ឋសភា និងព្រឹទ្ធសភាអាចប្រកាសបញ្ចប់កាលៈទេសៈនៃភាពអាសន្ននោះបាន អ៊ីចឹងបញ្ញត្តិនៃច្បាប់នេះមិនមែនបានន័យថាឲ្យអំណាចទៅរដ្ឋាភិបាលគ្មានដែនកំណត់ហើយជិះសេះលែងដៃទេ គឺស្ថិតក្រោមយន្តការត្រួតពិនិត្យរបស់សភាតាមប្រជាធិបតេយ្យបែបសភានិយម​» ។

លោកបញ្ជាក់ថា ចំណុចពិសេសមួយទៀតនៃច្បាប់នេះគឺអាជ្ញាធរសាធារណៈមិនអាចប្រើអំណាចតាមទំនើងចិត្តនោះទេ ពួកគេនឹងទទួលខុសត្រូវតាមផ្លូវច្បាប់នូវទង្វើដែលពួកគេធ្វើខុសពីគោលបំណងនៃច្បាប់នេះ