ម៉ូតូចំនួន ៩០០ គ្រឿងនិងរថយន្ត ៨០ គ្រឿងត្រូវបានប៉ូលិសនគរបាលចរាចរណ៍ បានចាប់នៅព្រឹកថ្ងៃទី ១ ខែឧសភានេះ ក្នុងរយៈពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះនៅតាមដងផ្លូវក្នុងរាជធានី ។
នេះបើយោងតាម របាយការណ៍ បឋមរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនៅព្រឹកនេះ ។ វិធានការរិតបន្តឹងជាច្រើន បានចូលជាធរមាន បន្ទាប់ពីការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ថ្មីត្រូវបានពង្រឹង ។
អ្នកបើកបរម៉ូតូ និងរថយន្តភាគច្រើន ត្រូវបានបញ្ឈប់គឺអ្នក ដែលល្មើស នឹងច្បាប់ចរាចរណ៍ដូចជា៖ មិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបរ ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញថា៖ អ្នកល្មេីសច្បាប់ចរាចរណ៍ នឹងត្រូវផ្តល់ពេល ១៥ ថ្ងៃដើម្បីបង់ប្រាក់ពិន័យ ។ អ្នកដែលខកខានមិនបានបង់ប្រាក់នឹងត្រូវបានបញ្ជាឱ្យបង់ចំនួនទ្វេដង ។
នេះបើយោងតាម ក្រសួងមហាផ្ទៃ អ្នកបើកបរទាំងអស់ត្រូវមានប័ណ្ណបើកបរនិងវិញ្ញាបនបត្រត្រួតពិនិត្យយាន
យន្ដដែលមានសុពលភាពគ្រប់ពេលវេលាដើម្បីចៀសវាងការផាកពិន័យចរាចរណ៍។