Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​នៅ​ កណ្តាល​ស្រះ​រមណីយដ្ឋាន​អង្គរ

Sang Kim | May 06, 2020
ក្រុម​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​នៅ​ កណ្តាល​ស្រះ​រមណីយដ្ឋាន​អង្គរ
Clinic narith

សៀមរាប​៖ ក្រុម​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​បី​ប្រភេទ នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់​នៃ​រមណីយដ្ឋាន​អង្គរ ខេត្ត​សៀមរាប ខណៈ​រូប​បដិមា​មួយ​អង្គ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប ខេត្តព្រះវិហារ ត្រូវបាន​ប្រគល់ជូន​មន្ទីរ​វប្បធម៌​ខេត្ត​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ ឡុង កុសល បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា ក្រុមការងារ និង​អ្នក​បុរាណវិទ្យា ដែល​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់ បាន​រកឃើញ​វត្ថុ​បុរាណ​ចំនួន ៣​ប្រភេទ កាលពី​ថ្ងៃ​ចន្ទ រួមមាន ត្រីសូល៍ ធ្វើ​ពី​លោ​ហៈ​ចំនួន​២ ក្នុងនោះ​ត្រីសូល៍​មួយ​នៅមាន​រូបរាង​ពេញលេញ និង​មួយទៀត​នៅសល់តែ​បំណែក​ចុង​ស្រួច​មួយ​ចំហៀង​, ខ្វាត​ពណ៌​ស​(​គ្រី​ស្តា​ល់​) ជាច្រើន​គ្រាប់ រួម​និង​បំណែក​ចម្លាក់​ក្បាល​នាគ​ធំ​មួយ ដែល​មួយផ្នែកធំ​កប់​នៅក្នុង​ដី​នៅឡើយ​។​

80AB6D64-E568-44FB-8561-600AE8AD6C41លោក​ថា​៖ «​ការរកឃើញ​សំណល់​បុរាណវិទ្យា​ទាំងនេះ ក្រុម​បុរាណ​វិទូ នៅ​មិនទាន់​អាច​សន្និដ្ឋានបានថា​ស្ថិតនៅ​ក្នុងសម័យ​កាលណា ហើយ​គេ​ដាក់​ក្នុង​គោលបំណង​អ្វី​នៅឡើយ ដោយសារ​ទើបតែ​ជា​ដំណាក់កាល​ដំបូង​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​»​។​

លោក​បន្តថា ភ្លាមៗ ក្រោយពី​បាន​រកឃើញ​វត្ថុ​បុរាណ​ទាំងបី​នេះ និង​ដើម្បី​រក្សា​សុវត្ថិភាព ក្រុមការងារ​បាន​យកទៅ​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​ជួសជុល សម្អាត និង​រក្សាទុក​។​

​បើតាម លោក ឡុង កុសល ការដ្ឋាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់ ត្រូវបាន​ចាប់ផ្តើម​ធ្វើកា​ល​ចុងខែ​មីនា ដោយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​រយៈពេល​៦​សប្តាហ៍ ក្នុងនោះ​ក្រុមការងារ បាន​រកឃើញ​វត្ថុ​បុរាណ​ជាច្រើន​ដែល​ស្ថិតនៅ​រាយប៉ាយ​លើដី​ជុំវិញ​ទួលប្រាសាទ​។​03CEE53B-1081-49CC-8ED6-8AB886BEDCDC

​កាលពី​ថ្ងៃ​ចន្ទ​នេះដែរ អាជ្ញាធរខេត្ត​ព្រះវិហារ ក៏បាន​ប្រគល់​ដងខ្លួន​រូប​បដិមា​មួយអង្គ ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ក្រោយពី​រូប​បដិមា​នេះ ត្រូវបាន​ប្រជា​ពល​ដ្ឋ​រកឃើញ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប កាលពី​ចុងខែ​មេសា​។​

​លោក នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា ដងខ្លួន​បដិមា​ជា​ស្ត្រី​នោះ ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់ ៧​តឹក កម្រាស់ ១​តឹក និង​មាន​រូបរាង​មិន​ពេញលេញ​ដោយសារ​រូបនេះ​បាន​បាត់​ព្រះ​កេស ជើង និង​ដៃ ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការមើល​ដឹង​ពី​សម័យកាល និង​រចនាបថ​។ លោក​ថា​៖ «​តាម​ការសន្និដ្ឋាន​ជាបឋម រូប​បដិមា​នេះ ជា​ទេព​រូប ដែល​អាចជា​ព្រះ​មួយអង្គ​ក្នុង​ព្រហ្មញ្ញសាសនា និង​ត្រូវបាន​កសាងឡើង​ក្នុង​សតវត្ស​ទី​១២»​។​

​លោក​បន្តថា បន្ទាប់ពី​បានទទួល​រូប​បដិមា​នេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត នឹង​បន្ត​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ​សម្រាប់់​ទុក​ជូន​អ្នកសិក្សា​ជំនាន់​ក្រោយ​ទៀត​៕