(សៀមរាប)៖អគ្គិភ័យបានបានឆាបឆេះផ្ទះលក់ទំនិញមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីអស់ទាំងស្រុងដែលខូចខាតមានទំហំទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារ។ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិវត្ត ឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាបកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ ២០២០។
សមត្ថកិច្ចបានឱ្យដឹងថាផ្ទះដែលអគ្គិភ័យឆាបឆេះមានទំហំ៨ម៉ែត្រគុណ១២ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីដែលមានម្ចាស់ផ្ទះឈ្មោះសូសារិនភេទប្រុសអាយុ៤០ឆ្នាំនិងមានប្រពន្ធឈ្មោះភឿនសុភាន់ភេទស្រីអាយុ៣៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។មន្ត្រីសមត្ថកិច្ចដដែលបានបន្តថាមូលហេតុដែលឆេះតាមការបញ្ជាក់ពីម្ចាស់ផ្ទះមកពីទុស្សេខ្សែភ្លើង។ក្នុងនោះទ្រព្យសម្បត្តិដែលខូចខាតរួមមានគ្រឿងសំណង់ដែលដាក់លក់សរុបទឹកប្រាក់ជាង៥ម៉ឺនដុល្លារឆេះអស់និងប្រាក់ដែលទុកចាយវាយផ្សេងៗដែលមិនដឹងចំនួននិងឯកសារពាក់ពន្ធ័ផ្សេងៗទៀត។
ប្រភពដដែលបានបន្តថាប្រតិបត្តិការជួយពន្លត់នេះដែរមានកម្លាំងប្រជាការពារភូមិ,នគរបាលប៉ុស្តិ៍ស្រែណូយកម្លាំងនគរបាលស្រុកវ៉ារិននិងកម្លាំងអាវុធហត្ថស្នាក់ការ៦៧២បានសហការគ្នាជួយពន្លត់។ក្នុងការពន្លត់នេះប្រើប្រាស់ទឹកសរុប១២ឡានក្នុងនោះឡានទឹកនគរបាលចំនួន២ឡាននិងឡានដឹកទឹកលក់ចំនួន១០ឡាន៕