Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសនូវជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារ សម្រាប់​ជួយ​ប្រទេស​​កម្ពុជា

Sang Kim | May 21, 2020
រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសនូវជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារ សម្រាប់​ជួយ​ប្រទេស​​កម្ពុជា
Clinic narith

 រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសនូវជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារ សម្រាប់​ជួយ​ប្រទេស​​កម្ពុជា ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ទៅលើ​ផ្នែក​សេដ្ឋកិច្ច និងសុខាភិបាល ដោយសារ មេរោគកូវីដ ១៩។ ជំនួយ នេះ ដែល​ត្រូវ​ផ្តល់​តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹង​បន្ត​ការ​ជួយ​​ដោយ​ផ្ទាល់​សម្រាប់​​ផ្នែក​សុខា​​ភិបាល ហើយពង្រីកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។  ជំនួយ នេះ ​ត្រូវ​បាន​​ប្រកាស​ នៅ​ក្នុង​ពិធីធ្វើឡើង​រួម​គ្នារវាងលោក W. Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និងឯកឧត្តម ឧប​នាយក​រដ្ឋ​មន្រ្តី បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅ​រាជធានីភ្នំពេញ។3C2C02CE-40D1-4801-8EAC-E9D9D5F3AA2C

 លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ធនធានទាំង នេះគឺជាផ្នែកមួយ នៃ​ភាព​ជា​ដៃ​គូ​ដែល​មាន​រយៈពេលយូរ របស់យើងជាមួយ ប្រទេសកម្ពុជា។ តាំងពីឆ្នាំ ១៩៩២ មក រដ្ឋា​ភិបាល​សហរ​ដ្ឋ​អាមេរិក​ តែង​តែ​ជួយគាំទ្រដល់ការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា រាប់​ពីការ​ជួយ​កសិករ​ក្នុង​ការ​បង្កើន​ទិន្នផល និង​ចំណូល​របស់​គេ ដល់ការជួយម្ចាស់មុខជំនួញ និង​អតិថិជន​ ឲ្យទទួល​បាន​ផល​ពីកំណើន​លូតលាស់​សេដ្ឋកិច្ចដ៏អស្ចារ្យ របស់​ប្រទេសកម្ពុជា និងរួមចំណែក​​ដល់កំណើនលូតលាស់នេះ។ យើង​បន្ត​កិច្ច​សហការ​គ្នានេះ ​ជា​មួយ​ប្រជាជន​កម្ពុជា ជាមួយនឹងការប្តេជ្ញាដ៏​ចិត្តច្រើនថែមទៀត ហើយ​បន្ត​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាតត្បាតជាសាកល កូវីដ ១៩ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។855919F5-4C44-43BA-BA3C-665B396772E5

 វិធានការសង្គ្រោះរយៈពេលខ្លី និងរយៈពេលមធ្យម ជួយ​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​នឹង​ផល​ប៉ះពាល់​សេដ្ឋកិ​ច្ច​ចំពោះមុខ និងធ្ងន់ធ្ងរ ដូចជាកសិករ អ្នកផលិតផ្នែកកសិកម្ម បុគ្គលិកផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច អ្នក​ធ្វើការ​តាម​រោងចក្រ និងអ្នកធ្វើការក្រៅប្រព័ន្ធ និង​អ្នក​ដែល​ងាយ​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ខុសច្បាប់។ រដ្ឋា​ភិបាល​សហរដ្ឋអាមេរិក នឹង​ពង្រីក​សកម្មភាព​ដែល​កំពុង​មាន នៅ​ក្នុង​ការបង្ការនិងគ្រប់គ្រងមេរោគឆ្លង ការ​ផ្តល់​សម្ភារៈ​ផ្គត់ផ្គង់​សម្រាប់​មន្ទីរ​ពិសោធន៍ ការប្រាស្រ័យទាក់ទងអំពីហានិភ័យ ការចូលរួមរបស់សហគមន៍ និង​សកម្ម​ភាព​ដោយឡែកៗនៅតាមមូលដ្ឋាន។EC19CB83-CFFD-4762-84EA-3659BEBCB5C5

 សរុបមក តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតនេះមក សហរដ្ឋ​អាមេរិក​បាន​ផ្តល់ថវិកាជាង ១១ លានដុល្លារ សម្រាប់ជួយដល់ការឆ្លើយតប និង​ការ​ស្តារ​ឡើង​វិញពីជំងឺកូវីដ ១៩។ មូលនិធិទាំងនេះ ​គឺ​ជា​ការ​បន្ថែម​លើ​ជំនួយ​បច្ចេក ទេស​​ដ៏​ច្រើន ដែល​មាន​ជាយូរ​មក​របស់​អ្នក​ជំនាញ​ឯកទេស​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។DEF78B04-FEB4-492D-8DA6-341291F09BA9

អស់​​​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ដែល​សហរដ្ឋ​អាមេរិក​គឺជា​អ្នកផ្តល់​ច្រើន​​ជាង​គេ​នៃ​ជំនួយ​​ទ្វេភាគី​ នៅក្នុង​វិស័យ​សុខភាពសាធារណៈ។ ការគំរាមកំ​ហែង​នៃជំងឺ ឆ្លងទោះនៅទីណាក៏ដោយ ​អាច​​​ក្លាយ​ជា​ការ​គំរាម​ហែង​នៅ​គ្រប់​កន្លែង​។ សហរដ្ឋ​អាមេរិក​ សូមអំពាវ​នាវ​ដល់​អ្នកផ្តល់ជំនួយ​ទាំងអស់ ឲ្យចូលរួម និង​រួម​ចំណែក​ដល់​ការ​ខិតខំ​ជាសាកល ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩៕