Alynana Media Cambodia
Icon Collap
clinic narit

នាយដ្ឋានប្រយុទ្ធជំងឺឆ្លងបានបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច

Sang Kim | Jun 06, 2020
នាយដ្ឋានប្រយុទ្ធជំងឺឆ្លងបានបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច
Clinic narith

រហូតដល់ម៉ោង​ ៨:០០​ព្រឹក ថ្ងៃទី​ ០៦​ មិថុនា​ ២០២០​ ប្រទេសកម្ពុជាយើងពុំមានរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេ។​ ហេតុដូចនេះចំនួនសរុបកូវីដ-១៩​ មាន ១២៥នាក់​ដដែល (ដែលរាប់ទាំងអ្នកជាសះស្បើយ) ក្នុងនោះចំពោះចំនួនអ្នកសំរាកពេទ្យវិញមាន ២ នាក់​ ហើយចំនួនជាសះស្បើយសរុប​ចំនួន១២៣​នាក់​ និងស្លាប់គ្មាន​ ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងកម្ពុជា ហៅកាត់ថា (CDC)។

នាយដ្ឋានប្រយុទ្ធជំងឺឆ្លងក៏បានបញ្ជាក់ផងដែរថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

នាយដ្ឋានបន្ដថា​ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ ហើយក៏ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងក៏ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមជម្របផងដែរថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ដែលជាបុរសជនជាតិចិន ដែលបានធ្វើដំណើរមកទឹកដីប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្ដព្រះសីហនុ ហើយរូបលោកក៏ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ នេះដំបូងគេបង្អស់ផងដែរ។ បើតាមប្រភពដដែលគិតមកដល់ពេលនេះ ប្រទេសកម្ពុជាយើងបានធ្វើតេស្តរកមេរោគកូវីដ-១៩ សរុបចំនួន​ ២៣,១៥៦ ដែលស្មើនឹង​ ១,៣៩៤ ក្នុងចំណោមនុស្សចំនួន ១ លាននាក់។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115