Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានឹងក្លាយជាសិង្ហបុរីទីពីរ! ឆាប់ៗខាងមុខនេះដោយសាេតែកំពង់ផែ​ខេត្ត​ព្រះសីហនុមួយនេះ

Sang Kim | Jun 11, 2020
កម្ពុជានឹងក្លាយជាសិង្ហបុរីទីពីរ! ឆាប់ៗខាងមុខនេះដោយសាេតែកំពង់ផែ​ខេត្ត​ព្រះសីហនុមួយនេះ
Clinic narith

កម្ពុជា៖កំពង់ផែ​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ពង្រីក​សមត្ថភាព ហើយ​នៅ​ឆ្នាំ​២០២៤ នាវា ៧០​ភាគរយ អាច​ចូល​ចត​នៅ​កំពង់ផែទឹកជ្រៅ​តែ​មួយ​គត់​នេះ​បាន​។ ឯកឧត្ដម ​គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៤ កំពង់ផែ​ខេត្ត​ព្រះសីហនុ នឹងបញ្ចប់​គម្រោង​​ពង្រីក​ជម្រៅ​ទឹក​ឲ្យ​បាន ១៤,៥ ​ម៉ែត្រ ដែល​នាវា ៧០​ភាគរយ អាច​ចូល​ផ្ទេរ​និង​លើក​ដាក់​ទំនិញ ដោយ​មិន​បាច់​ឆ្លង​កាត់​ប្រទេស​ជិត​ខាង។

ការអភិវឌ្ឍន៍​នៅ​ដំណាក់​កាល​ទី​ ២ និង ទី ៣ នឹង​ពង្រីក​ជម្រៅ​ទឹក​ឲ្យ​បាន ១៨ ម៉ែត្រ ​អាច​រួចរាល់​នៅ​ឆ្នាំ ២០២៨ ពេល​នោះ​នាវា​លើ​ពិភពលោក​ ៩៨ ភាគរយ​អាចប្រើប្រាស់​ និង​ធ្វើឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​នៅផែ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ភាពមមាញឹក​ជាង​មុន​។ លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ មាន​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន។ ការ​អភិវឌ្ឍ​កំពង់ផែ​នេះ​រួ​ចរាល់ កម្ពុជា​អាច​ម្ចាស់​ការ​ អាច​ធ្វើ​ឲ្យ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ចុះ​ទាប ប្រហាក់ប្រហែល​ប្រទេស​ជិតខាង៕