Alynana Media Cambodia
Icon Collap
clinic narit

ពលរដ្ឋខ្មែរប្រមាណ១៤៣នាក់ ដែលខកខានដោយសារតែបញ្ហាវីរុសកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃអង្គារស្អែក

Sang Kim | Jun 15, 2020
ពលរដ្ឋខ្មែរប្រមាណ១៤៣នាក់ ដែលខកខានដោយសារតែបញ្ហាវីរុសកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃអង្គារស្អែក
Clinic narith

ពលរដ្ឋខ្មែរចំនួន១១៥នាក់ ក្នុងចំណោម១៤៣នាក់ ដែលខកខានធ្វើដំណើរកាលពីខែមេសាចូលមកកម្ពុជា ដោយសារតែបញ្ហាវីរុសកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃអង្គារស្អែក។ ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ដែលភាគច្រើនជាខ្មែរឥស្លាម ជាប់គាំងនៅក្រៅប្រទេសចូលមកកម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលពីស្ថានទូតខ្មែនៅម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអស់រយៈពេល១ខែកន្លះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ខែមិថុនានេះ។

ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថាពលរដ្ឋខ្មែរចំនួន១១៥នាក់ ក្នុងចំណោម១៤៣នាក់ ដែលខកដំណើរកាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២០ កន្លងទៅនេះ នឹងត្រូវមកដល់កម្ពុជាតាមជើងយន្តហោះពាណិជ្ជកម្មមួយ MH762 របស់ម៉ាឡេស៊ីនៅវេលាល្ងាចថ្ងៃអង្គារ។

ក៏ប៉ុន្តែជើងហោះហើរដំបូងពីម៉ាឡេស៊ីចូលមកកម្ពុជា MH762 នេះ បានផ្ទុកមនុស្សសរុបចំនួន២០៤នាក់ ក្នុងនោះពលរដ្ឋខ្មែរដែលខកខានដំណើរកាលពីថ្ងៃទី០៧ខែមេសា មានចំនួនតែ១១៥នាក់ប៉ុណ្ណោះ ដោយសារអ្នកខ្លះមិនមានព័ត៌មានមកស្ថានទូត និងខ្លះទៀតត្រូវដល់ពេលជិតចូលរៀន ឬជិតដល់ពេលចូលធ្វើការវិញ។ ក្រៅពីនេះអ្នកដំណើរចំនួន៨៩នាក់ទៀត គឺជាការលក់ដំបុត្របន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស៕