កូវីដ១៩៖ នៅថ្ងៃច័ន្ទនេះ ករណីឆ្លងវីរុសកូរ៉ូណាដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរឈ្មោះ កូវីដ ១៩ បានកើនដល់ ១៤លាន ៥សែននាក់ នៅទូទាំងពិភពលោក ដែលក្នុងនោះករណីច្រើនជាងគេបង្អស់ កើតឡើងនៅសហរដ្ឋអាមេរិក ប្រមាណ ៣លាន ៧សែននាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins University។ ដោយឡែក ករណីឆ្លងនៅប្រេស៊ីល និងឥណ្ឌា ក៏កំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះប្រេស៊ីលមានករណីឆ្លងដល់ទៅជាង ២លាននាក់ រីឯឥណ្ឌាមានករណីឆ្លងជាង ១លាន ១សែននាក់៕