voasocial: សមាជិកសភាតៃវ៉ាន់បានប៉ះទង្គិចគ្នាជាលើកទី៣ ដោយមានការគប់ទឹកដាក់គ្នា និងប្រទាញប្រទង់គ្នានៅក្នុងវិមានរដ្ឋសភា កាលពីថ្ងៃសុក្រកន្លងទៅនេះ ទាក់ទិននឹងការតែងតាំងលោក Chen Chu ឲ្យក្លាយជាប្រធានដឹកនាំបណ្តាញឃ្លាំមើលរដ្ឋាភិបាលជាន់ខ្ពស់មួយ ដែលមានតួនាទីត្រួតពិនិត្យនិងឃ្លាំមើលសកម្មភាពរបស់ស្ថាប័នរដ្ឋនានា។ ការប៉ះទង្គិចគ្នានេះកើតឡើងរវាងសមាជិកសភាតៃវ៉ាន់ដែលមកពីគណបក្សនយោបាយពីរធំៗ គឺគណបក្សកាន់អំណាច Democratic Progressive Party (DPP) និងគណបក្សប្រឆាំង Kuomintang (KMT)៕