Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរពីសំណាក់ចក្រភពអង់គ្លេស

Sang Kim | Jul 21, 2020
រដ្ឋាភិបាលចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរពីសំណាក់ចក្រភពអង់គ្លេស
Clinic narith

(ប៉េកាំង)៖ រដ្ឋាភិបាលចិន នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពីសំណាក់ចក្រភពអង់គ្លេស បន្ទាប់ពីទីក្រុងឡុងដ៍ ប្រកាសកាលពីថ្ងៃម្សិលមិញនេះថា ខ្លួននឹងព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស ក៏បានសង្កត់ធ្ងន់ផងដែរថា ចក្រភពអង់គ្លេស បានរំលោភបំពានច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋានទំនាក់ទំនងអន្តរជាតិម្តងហើយម្តងទៀត។ ដូច្នេះប្រសិនបើអង់គ្លេសនៅតែបន្តដើរនៅលើផ្លូវខុសនេះតទៀត នោះត្រូវហ៊ានទទួលផលវិបាករបស់វា។

គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនអាចនឹងព្យួរសន្ធិញ្ញា ស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង ខណៈទំនាក់ទំនង រវាងប្រទេសទាំងពីរ នារយៈពេលចុងក្រោយនេះ កាន់តែមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញច្បាប់សន្តិសុខជាតិថ្មី និងក៏ដូចជាការដាក់បម្រាមលើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei របស់ចិនជាដើម។

ជុំវិញសេចក្តីប្រកាសខាងលើ ទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំងលើអង់គ្លេសថា កំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។ មិនតែប៉ុណ្ណោះចិននៅតែបញ្ជាក់ ជំហរដដែលថា ខ្លួនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់អន្តរជាតិ ហើយចោទថា សហរដ្ឋអាមេរិក និងអង់គ្លេសទៅវិញទេ ដែលកំពុងបង្កអស្ថេរភាព ក្នុងទីក្រុងហុងកុង៕