រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់ទី១ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដារខ្ពស់ចំនួន២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO។ នេះបើតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០៕