Alynana Media Cambodia
Icon Collap
clinic narit

ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩បានធ្វើឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១

Sang Kim | Aug 24, 2020
ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩បានធ្វើឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១
Clinic narith

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ត្រៀម​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ ​ត្រូវបានអូសបន្លាយបញ្ចប់​ការសាងសង់​ដល់​ដើមឆ្នាំ​ ២០២១​វិញ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ នេះ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)និង​ជា​អគ្គលេខាធិការ​ CAMSOCបានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា មកទល់ពេលនេះ ដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានជាង៨០ ភាគរយហើយ ដោយការសាងសង់នេះគ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១។

លោកបានបញ្ជាក់ថា “ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩បានធ្វើឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១ ខណៈពីដំបូងគណៈកម្មការវាយតម្លៃថា ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។ លោកបន្តថា “សំណង់​រឹង​នៃ​ពហុ​កីឡដ្ឋាន​ខាង​លើ​នេះ​បាន​ធ្វើ​រួចរាល់​ គឺ​នៅ​តែ​បំពាក់​គ្រឿង​បរិក្ខារ​ដូច​ជា​កៅអី​ បង្កាន់ដៃ​ ដំបូល ​កញ្ចក់​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​បំពាក់​នៅ​ក្រោម​អគារ​ប៉ុណ្ណោះ”។ សម្រាប់តែកៅអីអង្គុយបេតុង នៅក្នុងពហុកីឡដ្ឋានជាតិដ៏ទំនើបនេះ មានទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ ៩.៧៤តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ជាមួយប្រព័ន្ធ QR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះ ដូចជា ភាពស្មើក្នុងការលើកដាក់ជាដើម។ 

គួរបញ្ចាក់ផងដែរថា ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់៕