Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមគោក្នុងស្រុករបស់កសិករនៅក្នុងតំបន់នោះ

Sang Kim | Sep 01, 2020
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមគោក្នុងស្រុករបស់កសិករនៅក្នុងតំបន់នោះ
Clinic narith
កម្មវិធីទី២៖
ចេញពីពីឃុំសេដា ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក (ដាំខ្ទឹមស ត្រសក់ និងត្រប់ស្រួយ) ចំនួន ៥០គ្រួសារ នៅភូមិគោកស្រុក។
ក-ការចិញ្ចឹមគោ ៖ បងប្រុស សេង សូត្រ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្នុងទឹកចិត្តសប្បាយ រីករាយថា បងប្រុសចាប់ផ្តើមចិញ្ចឹគោអស់រយ:ពេល ៤ឆ្នាំមកហើយ ដោយដើរប្រមូលទិញគោពីកសិករយកមកចិញ្ចឹមបំប៉នរយ:ពេល ៣ខែ ទើបលក់ចេញ។
 
បច្ចុប្បន្នគ្រួសារមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យពីការចិញ្ចឹមគោនេះ។ ជាមធ្យមក្នុង ១វគ្ក អាចលក់គោបានជាង ៣០ក្បាល (ជួនមានតិច ឬច្រើនតាមរដូវ) បានជាង ៣០លានរៀល (មិនទាន់ទូទាត់ថ្លៃដើម) ជាមធ្យម គោ១ក្បាលចំណេញបាន ៤០ម៉ឺនរៀល។
ខ-សហគមន៍កសិកម្មបៃតងគោកស្រុក៖ លោក ពេន ទុំ ប្រធានសហគមន៍បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខេបអំពីការងារសហគមន៍ ដំណាំខ្ទឹមស (២៤ហ.ត) មាន ៧២គ្រួសារ និងត្រប់ស្រួយ (២ហ.ត) ត្រសក់ (១ហ.ត)។ បច្ចុប្បន្នមានសមាជិក ៦០នាក់ មានភាគហ៊ុន ៦៨ ហ៊ុនមួយមាន ១០ម៉ឺនរៀល។ បច្ចុប្បន្នខ្ទឹមសតម្លៃ ៣០០០រ/គ.ក្រ មានឈ្មួញកណ្តាលចុះមកទិញផ្ទាល់ យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។
 
ជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបងប្រុស សេង សូត្រ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ប្រកាន់យករបរចិញ្ចឹមគោជាលក្ខណគ្រួសារ ដាំខ្ទឹម ស ត្រប់ស្រួយ និងត្រសក់ ដែលជាប្រភពចំណូលយ៉ាងល្អប្រសើរដើម្បីកែប្រែជីវភាពគ្រួសារក្នុងស្ថានភាពជំងឺឆ្លងកូវីដ-១៩ ហើយចំណូលនេះធ្វើឱ្យគ្រួសារមានជីវភាពល្អប្រសើរ។ មានត្រី មានគោ និងមានបន្លែ ទាំងអស់នេះគឺជាផលិតកម្មស្បៀងដែលទាមទាឲ្យកសិករផលិតដើម្បីធានាបាននូវសន្តិសុខស្បៀង ហើយពិតណាស់លទ្ធផលយ៉ាងល្អប្រសើរដែលយើងបានឃើញនាពេលនេះ គឺជាការចូលរួមអភិវឌ្ឍនៃវិស័យកសិកម្ម សមតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ចង់បានយ៉ាងទទួច គឺសេដ្ឋកិច្ចគ្រួសាររឹងមាំ។
 
ដើម្បីរក្សានិរន្តរភាពផ្គត់ផ្គង់ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមពីចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅចិញ្ចឹមជាលក្ខណៈពាក់កណ្តាលឧស្សហកម្មវិញ ប្រយោជន៍ដើម្បីលើកកំពស់គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។ ដោយឡែក សហគមន៍ត្រូវខិតខំបន្ថែមទៀតទាំងការងារបច្ចេកទេស ការងារដឹកនាំ គ្រប់គ្រងសហគមន៍ ធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ ទាក់ទងការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានជួយម៉ាស៊ីនវាយបំបែកដីចំនួន ២គ្រឿង ប្រមាណជាង ២ ០០០ដុល្លារ ទុកសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ដើម្បីជួយកាត់បន្ថយពលកម្ម ចំណេញពេល និងបង្កើនប្រសិទ្ធភាពការងារ៕photo_2020-09-01_14-26-34
photo_2020-09-01_14-26-37photo_2020-09-01_14-26-35
photo_2020-09-01_14-26-49photo_2020-09-01_14-26-46photo_2020-09-01_14-26-45photo_2020-09-01_14-26-42photo_2020-09-01_14-26-41photo_2020-09-01_14-26-40photo_2020-09-01_14-26-39