Alynana Media Cambodia
Icon Collap
clinic narit

ពន្ធដារនឹងអនុវត្តន៍របៀបបង់ពន្ធថ្មីដល់អ្នកជាប់ពន្ធនៅដំណាច់ឆ្នាំនេះ

Sang Kim | Sep 23, 2020
ពន្ធដារនឹងអនុវត្តន៍របៀបបង់ពន្ធថ្មីដល់អ្នកជាប់ពន្ធនៅដំណាច់ឆ្នាំនេះ
Clinic narith

កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០នេះ អគ្គនាកយដ្ឋានពន្ធដារ បានចេញសេក្តីជូនដំណឹងស្តីពី ការពន្យារកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(E-Filing) ជូនទៅដល់អ្នកជាប់ពន្ធទាំងអស់ឱ្យបានជ្រាបថា តបតាមសំណូមពររបស់វិស័យឯកជនឱ្យផ្តល់ពេលវេលាបន្ថែមក្នុងការតៀមខ្លួន និងបណ្តុះបណ្តាលបុគ្គលិក ដើម្បីអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(E-Filing)ឱ្យប្រកបដោយប្រសិទ្ធភាព និងស័ត្តិសិទ្ធភាព។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចពន្យារកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(E-Filing) រហូរដល់ដំណាច់ឆ្នាំ២០២០ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០២១នេះតទៅ។

ទន្ទឹមនឹងនេះ សម្រាប់អ្នកជាប់ពន្ធដែលមិនទាន់ត្រៀមខ្លួនរួចរាល់ អាចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែស្របតាមទម្រង់លិខិតប្រកាសដែលកំពុងអនុវត្តជាធរមាន និងបន្តប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម(Online-VAT Refund and Online-VAT Credit)។ ដោយឡែក អ្នកជាប់ពន្ធដែលបានចាប់ផ្តើមដាក់លិខិតប្រកាសតាមរយៈប្រព័ន្ធ(E-Filing)អាចបន្តប្រើប្រាស់ប្រព័ន្ធនេះជាធម្មតា។

គួរបញ្ចាក់ផងដែលថាអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់ថា ការដាក់ពន្យារពេលកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(E-Filing) នឹងច្បាប់ជាជួយសម្រួលនិងផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ