Alynana Media Cambodia
Icon Collap
clinic narit

គណៈកម្មការអឺរ៉ុបចេញច្បាប់ថ្មី ដើម្បីទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនទាំងនេះ

Sang Kim | Oct 01, 2020
គណៈកម្មការអឺរ៉ុបចេញច្បាប់ថ្មី ដើម្បីទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនទាំងនេះ
Clinic narith

(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់អាមេរិក មានដូចជា Google, Facebook, Amazon និង Apple រួមទាំងក្រុមហ៊ុនមួយចំនួនទៀតនឹងប្រឈមមុខ នឹងច្បាប់ថ្មី ដែលចេញគណៈកម្មការអឺរ៉ុប (EU) ក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់អំណាចខុសច្បាប់ និងចៀសវាងហានិភ័យផ្សេងៗ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

សេចក្ដីព្រៀងច្បាប់ថ្មីនេះមានឈ្មោះថា «Digital Services Act ឬច្បាប់សេវាកម្មឌីជីថល» ដោយបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុន បច្ចេក វិទ្យាធំៗនៅអាមេរិក ដែលពួកគេធ្វើប្រកួតប្រជែងក្នុងភាពមិនស្មោះត្រង់។ និយាយរួមច្បាប់នេះ ត្រូវបានបែកចែកជាពីរផ្នែកធំៗគឺទី១ ទាក់ទងនឹងការចែករំលែក ទិន្នន័យ និងទី២ គឺការដំណើការទីផ្សារឌីជីថល។

EU បានបន្ថែមទៀតថា កន្លងមកក្រុមហ៊ុនអាមេរិកទាំងនោះបានប្រើប្រាស់អំណាចផ្ទាល់ខ្លួនដែលមានចំពោះអ្នកប្រើប្រាស់ បានធ្វើទីផ្សារ ក៏ដូចជាប្រតិបត្តិការទៅលើ សេវាកម្មផ្សេងៗដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនបានគោរពទៅតាមច្បាប់ដែលមានកន្លងមក ដូច្នេះហើយទើប EU សម្រេចធ្វើច្បាប់ថ្មីដើម្បីទប់ស្កាត់៕