យោងតាមការជូនដំណឹងនៅលើផេកផ្លូវការរបស់សាលារាជធានីភ្នំពេញកាលពីព្រឹកមិញនេះបានអោយដឹងថា មហាមិត្តជប៉ុនបានផ្តល់រថយន្តដឹកសំរាមប្រណីតចំនួន ៦ គ្រឿង ដល់កម្ពុជាតាមរយៈសាលារាជ ធានីភ្នំពេញ ស្របពេលដែលសំរាមកំពុងតែមានការកកស្ទះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
សាលារាជធានីភ្នំពេញបានសរសេរក្នុងសំណេរដើមថា “រដ្ឋបាលរាជធានីភ្នំពេញបានទទួលអំណោយពីមិត្តជប៉ុននូវរថយន្តដឹកសំរាមចំនួន៦គ្រឿង ដើម្បីបន្ថែមលើប្រតិបត្តិការដែលកំពុងតែមមាញឹក។ រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តជប៉ុនដែលបានផ្ដល់អំណោយទាំងនេះ”។
គួររំលឹកផងដែរថារថយន្តទាំង ៦ គ្រឿងនេះជាអំណោយមនុស្សធម៌របស់ប្រជាជនរស់នៅតំបន់ OSAKA
ប្រទេសជប៉ុន ដែលរថយន្តទាំង ៦ គ្រឿងនេះមានរំលេចឈ្មោះប្រជាជន OSAKAផងដែរ ហើយរថយន្តចំនួន ៤ គ្រឿងនឹងយកទៅប្រើប្រាស់ក្នុងក្រសួងបរិស្ថាន៕