រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឱ្យដឹងនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្សួងសុខាភិបាលរដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ពិតជាមានការបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ពិតប្រាកដមែន បន្ទាប់ពីលទ្ធផលតេស្តវិជ្ជមានលើស្ត្រីខ្មែរម្នាក់នៅថ្ងៃនេះ ហើយដែលគាត់បានទៅផ្សារនេះ។ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
គេហទំព័រ ក្រសួងសារព៍ត៌មាន ក៏បានបញ្ជាក់ថា ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ៖ «ការបិទនេះគឺធ្វើឡើងមួយរយៈសិនប៉ុណ្ណោះ បន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ»។
ឯកឧត្តមពុំទាន់បញ្ជាក់ថា ករណីស្រ្តីរូបនេះគឺឆ្លងវីរុសនេះពីណានោះទេ ប៉ុន្តែស្ត្រីរូបនេះត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
ឯកឧត្តមបានបញ្ជាក់ចុងក្រោយថា ស្ត្រីរូបនេះមានទីលំនៅនៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ហើយក៏បានធ្វើដំណើរទៅខេត្តសៀមរាបមួយរយៈផងដែរ៕