ចក្រភពអង្គគ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលត្រូវបានផ្តល់សិទ្ធិអោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (Pfizer / BioNTech) ចាប់ពីសប្តាហ៍ក្រោយនេះហើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា “ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ពីទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលសុខភាពរបស់អង់គ្លេសឈ្មោះ (MHRA) ដើម្បីអនុម័តវ៉ាក់សាំង Pfizer-BioNTech's COVID-19 សំរាប់ការប្រើប្រាស់ហើយ” ។
លោក Albert Bourla ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បានមានប្រសាសន៍ផងដែរថា ការអនុញ្ញាតពីទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលសុខភាពរបស់អង់គ្លេស (MHRA) វាគឺជា“ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ” ៕