Alynana Media Cambodia
Icon Collap
clinic narit

​កូនប្រុសទាំង​បី​របស់សម្តេចតេជោ នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃស្អែក​

Admin Alynana | Feb 09, 2021
​កូនប្រុសទាំង​បី​របស់សម្តេចតេជោ នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃស្អែក​
Clinic narith

​ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ ឯកឧត្ដម ហ៊ុន ម៉ានិត ឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម ឌី វិជ្ជា ឯកឧត្ដម សុខ ពុទ្ធិវុធ ឯកឧត្ដមរដ្ឋមន្រ្តី កើត រិទ្ធ ឯកឧត្ដមរដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងចាក់វ៉ាក់សាំង​ស៊ីណូហ្វាមនៅព្រឹកស្អែក​។ 

នេះបេីតាម​ មន្រ្ដី​ក្រសួង​សុខាភិបាល​លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា លក្ខណ្ឌង១៤ចំណុច ដែលប្រជាពលរដ្ឋមិនអាចចាក់ វ៉ាក់សាំងកូវីដ-១៩ Sinopharm ដែលជាជំនួយរបស់ចិនបាន មានដូចជា អ្នកមានអាយុលើស ពី ៥៩ឆ្នាំ , អ្នកប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងវ៉ាក់សាំងគឺអ្នកឧស្សាហ៍ទទួលរងនូវអាល្លែកហ្ស៊ី , អ្នកជំងឺប្រទាលត្រអាក ជំងឺត្រអក អ្នកមានបញ្ហាផ្លូវដង្ហើម ជំងឺហឺត ការហើម ឬរលាកសរសៃឈាម ជាដើម។ 

លោកជំទាវបញ្ជាក់ថា អ្នកដែលកំពុងមានការឈឺចាប់នឹងជំងឺទាន់ហន់ណាមួយ ជាពិសេសជំងឺរុំារ៉ៃធ្ងន់ធ្ងរ ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន ស្ត្រីដែលមានផែនការពពោះក្នុងរយៈពេល៣ខែ និងអ្នកមានជំងឺផ្សេងៗជាច្រើនប្រភេទទៀត ដែលមិនអាចទទួលវ៉ាក់សំាងនេះបាន ។ 

 មុខសញ្ញាដែលហាមមិនឱ្យចាក់នោះ គឺអ្នកដែលមានជំងឺប្រកាច់ឬកន្ត្រាក់ មានជំងឺឆ្កួតជ្រូក ស្កន់ឬមានជំងឺសរសៃ ប្រសាទ រលាកស្រោមខួរ មានជំងឺតំណពូជ ហើយនឹងអ្នកជំងឺស្កន់ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ធ សរសៃប្រសាទ (Guillain-Barre Syndrome) នៅក្នុងនោះក៏មានអ្នកជំងឺដែលមានប្រវត្តិមួយបែបទៀត ដែលពាក់ពន្ធ័ទៅនឹង សរសៃប្រសាទ , អ្នកដែលពិនិត្យឃើញមានកង្វះភាពស៊ាំពីកំណើត មានន័យថាគាត់ខ្សោយ(Immune deficiency) ក៏មិនអាចចាក់បានដែរ, អ្នកមានមេរោគហ៊ីវ(HIV) អ្នកមានជំងឺមហារីកកូនកណ្តុរ(Lymphoma) ,អ្នកមានជំងឺឈាមស ,អ្នកដែលសង្ស័យថាមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ, អ្នកជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ(CDD)ជំងឺថ្លើមធ្ងន់ធ្ងរ ,តម្រងនោម និងជំងឺដុះដុំសាច់មហារីកធ្ងន់ធ្ងរ អ្នកដែលកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីក, អ្នកដែលមានប្រវត្តិឆ្លងជំងឺកូវីដ-១៩ មានន័យថាគាត់កើតកូវីដ-១៩ហើយគឺគេមិនឱ្យចាក់ទេ ព្រោះដោយសារគាត់កើតហើយគាត់មានភាពស៊ាំ ក្នុងខ្លួនគាត់ហើយ ចឹងមិនចាំបាច់អីដែលត្រូវចាក់ទៀតទេ , ហើយនឹងអ្នកដែលត្រូវបានគ្រូពេទ្យព្យាបាលឬបុគ្គលិកផ្តល់វ៉ាក់សាំងបញ្ជាក់ថា មិនគួរទទួលនូវវ៉ាក់សាំង ៕