Alynana Media Cambodia
Icon Collap
clinic narit

ព្រឹត្ដិកាណ៍ក្នុងស្រុកប្រចាំថ្ងៃ - ចំណូល១០៣លានដុល្លារបានបាត់បង់ដោយសារគ្មានការធ្វើដំណើរកំសាន្តក្នុងឱកាសចូលឆ្នាំ

Admin Alynana | Apr 15, 2021
ព្រឹត្ដិកាណ៍ក្នុងស្រុកប្រចាំថ្ងៃ - ចំណូល១០៣លានដុល្លារបានបាត់បង់ដោយសារគ្មានការធ្វើដំណើរកំសាន្តក្នុងឱកាសចូលឆ្នាំ
Clinic narith

ព័ត៌មានក្នុងស្រុក

❖ អាកាសចរណ៍៖ វិស័យអាកាសចរណ៍កម្ពុជាអាចងើបឡើងវិញលឿនអាស្រ័យលើកំណើនចាក់វ៉ាក់សាំបង្កា កូវីដ១៩ នៅកខណៈដែលបច្ចុប្បន្នវិស័យនេះត្រូវជាប់គាំងស្ទើរតែទាំងស្រុង កាលពីឆ្នាំ២០២០ចំណូលបានមកពីវិស័យនេះទទួលបានប្រមាណ១០%ប៉ុណ្ណោះ។ លោកស៊ិនចាន់សេរីវុត្ថា អ្នកនាំពាក្យ

❖ វិស័យឯកជន៖ ចំណូល១០៣លានដុល្លារបានបាត់បង់ដោយសារគ្មានការធ្វើដំណើរកំសាន្តក្នុងឱកាសចូលឆ្នាំ។
 
❖ ដឹកជញ្ជូន៖ ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បាត់បង់ចំណូលប្រមាណ៣០ម៉ឺនដុល្លាដោយសារអាក់ខានដឹកអ្នកដំណើរពីភ្នំពេញទៅស្រុកកំណើតក្នុងឱកាសចូលឆ្នាំ ។
 
❖ អ្នកសិទ្ធិមនុស្ស៖ជំរុញឲ្យអាជ្ញាធរអនុវត្តគោលការណ៍ស្ម័គ្រចិត្តចំពោះការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឆ្លងជំងឺកូវីដ១៩ (Covid-19)ជាសាធារណៈ។ ការជំរុញនេះក្រោយពេលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិ មនុស្សនៅកម្ពុជា(UNHRC)និងក្រុមអ្នកជំនាញសិទ្ធិ មនុស្ស  នៃអង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភជាថ្មីថាការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឆ្លង ជំងឺកូវីដ១៩ជាសាធារណៈអាចធ្វើឲ្យអ្នកផ្សេងខ្លាចនិងលែងហ៊ានធ្វើតេស្ត។
 
❖ គណៈកម្មការជាតិ៖ ប្តេជ្ញាគ្រប់គ្រងកូវីដ-១៩ ឲ្យបានក្នុងរយៈពេល១៤ថ្ងៃ ប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់។
 
❖ រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រកាសរកអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ទៀតដែលមិនទាន់រកឃើញ, បើមិនបង្ហាញខ្លួន អាជ្ញាធរនឹងកសាងសំណុំរឿងទៅតុលាការ។
 
❖ អភិបាលរាជធានីភ្នំពេញ៖ការជួបជុំក្នុងបុណ្យចូលឆ្នាំថ្មីអាចធ្វើបានតែក្នុងរង្វង់គ្រួសារប៉ុណ្ណោះ បើផ្សេងពីនេះអាចប្រឈមផ្លូវច្បាប់។
 
❖ រាជរដ្ឋាភិបាលកម្ពុជា៖ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ១២៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
 
❖ សហជីព៖ បារម្ភថាក្រុមហ៊ុន ណាហ្គា វើលដ៍ រំលោភច្បាប់ ការងារក្នុងគម្រោងកាត់បុគ្គលិកជាង ១.៣០០នាក់ ដើម្បីទប់ស្កាត់  ជំងឺ កូវីដ-១៩
❖ អាជ្ញាធរខេត្តកណ្ដាល៖សម្រេចកំណត់ចំនួនប្រាក់ពិន័យជាក់លាក់ចំពោះអ្នកល្មើសវិធានការនានាអ្នកល្មើសមិនបង់ប្រាក់តាមការកំណត់ ត្រូវបញ្ចូនសំណុំរឿងទៅតុលាការ។