ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ២៦២នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ភ្នំពេញ (២៣២) ព្រះសីហនុ (១២) កណ្ដាល (៤) ព្រៃវែង (២) ពោធិ៍សាត់ (២) សៀមរាប (២) តាកែវ (២) កំពង់ចាម (២) ត្បូងឃ្មុំ (១) កំពង់ស្ពឺ (១) កំពង់ធំ (១) ស្វាយរៀង (១)
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៥៤៨០ នាក់
– អ្នកជាសះស្បើយ= ២៣៩៣ នាក់
– អ្នកកំពុងព្យាបាល= ៣០៤៤នាក់
– អ្នកស្លាប់= ៣៨ នាក់