រដ្ឋបាលខេត្ដកំពង់ស្ពឺ: ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាប ជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៤រូប ដែលជាករណីឆ្លងរាលដាលក្នុងសហគន៍ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន័ជាបន្ទាន់ និង រួសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ ។
ក្នុងករណីបងប្អូនមានបញ្ហសុខភាព ឬ រោគសញ្ញាសង្ស័យផ្សេងៗ សូមមេត្តាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ” ឬ មណ្ឌល សុខភាពដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦ ។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង បុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាន ចូលរួមសហការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលមេរោគកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្ត កំពង់ស្ពឺ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕