Alynana Media Cambodia
Icon Collap
clinic narit

ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាមកំណត់បង្ហាញ ៤០ប្រភេទកីឡាក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១

Admin Alynana | Apr 20, 2021
ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាមកំណត់បង្ហាញ ៤០ប្រភេទកីឡាក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១
Clinic narith

ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កំណត់បង្ហាញ ៤០ប្រភេទកីឡា

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោង នឹងចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១បានកំណត់បង្ហាញ ជាផ្លូវការនូវ ប្រភេទកីឡាចំនួន៤០ និងមាន ៥២៦វិញ្ញាសា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានស្នើឲ្យសហព័ន្ធកីឡាជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិ នីមួយៗ ដែលត្រៀមខ្លួន ចូលរួមប្រកួតប្រជែង មេដាយនៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំនេះ សូមពិនិត្យប្រភេទកីឡា របស់ខ្លួន ដើម្បីត្រៀមការបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមឲ្យត្រូវតាមវិញ្ញាសា ដែលម្ចាស់ផ្ទះ វៀតណាម កំណត់បង្ហាញជាផ្លូវការនេះ។

អគ្គលេខាធិការរូបនេះ បន្ថែមថា សូមសហព័ន្ធកីឡាជាតិ ខិតខំរៀបចំ រៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្ត ក្នុងការហាត់ហ្វឹកហ្វឺន ឲ្យស្របទៅតាម ប្រភេទកីឡា និងវិញ្ញាសានេះ ដើម្បីសម្រួចគោលដៅ ក្នុងការប្រកួតប្រជែង មេដាយជូនជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចំពោះការចូលរួមប្រកួតប្រជែង មេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១នេះ គឺជាស៊ីហ្គេម យុទ្ធសាស្ត្រ ក្នុងការកំណត់បង្ហាញ ពីសមត្ថភាពពិតរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ចាក់ថា សម្រាប់ការចូលរួមប្រកួត របស់ក្រុមកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទសហ្វីលីពីន ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានឈ្នះមេដាយសរុបចំនួន៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធចំនួន៣៦គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេសនៃសមាជិកស៊ីហ្គេម៕