Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលអាមេរិករិះគន់ថាចិនធ្វើការទូតបង្ខិតបង្ខំ

Admin Alynana | Apr 30, 2021
ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលអាមេរិករិះគន់ថាចិនធ្វើការទូតបង្ខិតបង្ខំ
Clinic narith

ចិន៖ នៅថ្ងៃទី ២៩ខែមេសា ក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិនមានអ្នកសារព័ត៌មានបានសួរអំពីករណីដែលមន្ត្រីអាមេរិកចោទប្រកាន់ប្រទេសចិនក្នុងកាលៈទេសៈជាច្រើនថាបានធ្វើការទូតបង្ខិតបង្ខំ និងបង្ខិតបង្ខំខាងសេដ្ឋកិច្ចនិងយោធា។

 ទាក់ទិននឹងករណីនេះ លោកវ៉ាងវិនពីន អ្នកនាំពាក្យក្រសួងការបរទសេចិនបានថ្លែងថា អាមេរិកបានប្រើសកម្មភាពជាក់ស្តែងមកពន្យល់នូវអ្វីដែលជាការទូតបង្ខិតបង្ខំ ពោលគឺឆ្លងតាមរយៈការគំរាមកំហែងប្រដាប់អាវុធ នយោបាយឯកកោ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការបំបិទបច្ចេកវិទ្យាជាដើមដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តរបស់ខ្លួន។

   អាមេរិកបានដាក់គំនាបលើប្រទេសចិនតាមគ្រប់ទម្រង់ ហើយបានចាប់ឃុំប្រជាពលរដ្ឋចិនដោយខុសច្បាប់។ ប្រទេសចិនគឺជាជនរងគ្រោះនៃ"ការទូតបង្ខិតបង្ខំ" តែមិនមែនជាអ្នកទទួលបានផលប្រយោជន៍នោះទេ។ អ្វីដែលប្រទេសចិនប្រកាន់ខ្ជាប់នោះគឺគោលនយោបាយការទូតសន្តិភាពដែលឯករាជ្យម្ចាស់ការ ហើយប្រឆាំងនឹងការបង្ខិតបង្ខំគ្រប់បែបយ៉ាងលើពិភពលោក៕