ក្រសួងការបរទេសចិនថ្លែងថា៖ប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩កាន់តែច្រើនត្រូវដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាឥតឈប់ឈរ។
ថ្ងៃទី៣០ ខែមេសា លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិវត្តនៃស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា។លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្ញើសារលិខិតសួរសុខទុក្ខជូនចំពោះលោកS. JAISHANKAR រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា ដើម្បីបង្ហាញថាប្រទេសចិនមានឆន្ទៈធ្វើដោយអស់ពីសមត្ថភាពរបស់ខ្លូនដើម្បីគាំទ្រដល់ប្រទេសឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងការរលកថ្មីនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ។លោកWang Wenbin បានណែនាំថា យោងតាមស្ថិតិមិនពេញលេញ ចាប់តាំងពីខែមេសា ប្រទេសចិនសរុបបាននាំចេញឧបករណ៍ជំនួយផ្លូវដង្ហើមនិង ម៉ាស៊ីនបូមទឹកនិងម៉ាស៊ីនបង្កើតអុកស៊ីសែនសជាង ២៦០០០ គ្រឿង ម៉ាស៊ីនម៉ូនីទ័រជាង ១៥០០០ គ្រឿង សម្ភារៈវេជ្ជសាស្ត្រនិងឱសថជិត ៣៨០០ តោនទៅកាន់ប្រទេសឥណ្ឌា ។
លោក Wang Wenbin បានចង្អុលបង្ហាញជាពិសេសថា ខ្សែហោះហើរសម្រាប់ដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាកំពុងដំណើរការជាធម្មតាទេ ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ មានជើងហោះហើរដឹកទំនិញជាច្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនដែលហោះហើរពីចិនទៅឥណ្ឌា សមត្ថកិច្ចចិនបាននិងកំពុងផ្តល់នូវភាពងាយស្រួលដល់ឥណ្ឌាក្នុងឆ្លងកាត់គយនិងការដឹកជញ្ជូនសម្ភារៈពីទីក្រុងជាច្រើនរបស់ប្រទេសចិន៕