Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសចិនបានបំបែកកំណត់ត្រាពិភពលោក ក្នុងការបង្កើតព្រះអាទិត្យសិប្បនិម្មិតដ៏អស្ចារ្យថ្មីមួយ

Sang Kim | Jun 02, 2021
ប្រទេសចិនបានបំបែកកំណត់ត្រាពិភពលោក ក្នុងការបង្កើតព្រះអាទិត្យសិប្បនិម្មិតដ៏អស្ចារ្យថ្មីមួយ
Clinic narith

ចិន៖ ព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសចិន ដែលហៅឈ្មោះកាត់ថា (EAST) Experimental Advanced Superconducting Tokamak បានបំបែកកំណត់ត្រាក្នុងការពិសោធន៍ចុងក្រោយ ដោយផលិតកំដៅបាន១២០លានអង្សារសេក្នុងរយៈពេល១០១វិនាទី និងឈានដល់កម្រិតកំដៅ១៦០លានអង្សារសេក្នុងរយៈពេល ២០វិនាទី ។

ព្រះអាទិត្យសិប្បនិម្មិត (EAST) នឹងក្លាយជាផ្នែកមួយនៃកន្លែងដាក់បង្កើតថាម ពលដើរដោយនុយក្លេអ៊ែរអន្តរជាតិ (ITER) International Thermonuclear Experimental Reactor ជាគម្រោងវិទ្យាសាស្ត្រពិភពលោក ដែលនឹងក្លាយជាកន្លែងផលិតថាមពលដើរដោយនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក នៅពេលវាដំណើរការនៅឆ្នាំ២០៣៥ខាងមុខនេះ ។ ប្រទេសចំនួន៣៥ មានដូចជាចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកំពុងធ្វើការរួមគ្នាលើគម្រោងខាងលើនេះ ដើម្បីរិះរកវិធីបង្កើតប្រភពថាមពលមួយចេញពីរ៉េអាក់ទ័រនៃការរំលាយថាមពលនុយក្លេអ៊ែរ ។

បច្ចុប្បន្នប្រទេសទាំងនេះ កំពុងផលិតកំដៅដែលរលាយនុយក្លេអ៊ែរអោយបានសីតុណ្ហភាព១០០លានអង្សាសេ ។ គេជឿថា សីតុណ្ហាភាពនៅចំណុចស្នូលនៃព្រះអាទិត្យគឺ១៥លានអង្សារសេ មានន័យថា សីតុណ្ហភាពដែលផលិតដោយព្រះអាទិត្យសិប្បនិម្មិតរបស់ចិន (EAST) គឺប្រហែលនឹងកំដៅ៧ដងនៃព្រះអាទិត្យ ៕ ប្រភព៖ ស៊ីនហួរ

6294efda-a61e-11e6-a836-75a661626cad_1280x720Lockheed-Martin222nuclearfusiondisplay