និយ័តករទូរគមនាគមន៍កម្ពុជា បានចាត់វិធានការបិទខ្ទប់ គេហទំព័រ និងយូអអិល ចំនួន ៩ បន្ទាប់ពីរកឃើញគេហទំព័រ និងយូអអិលទាំងនោះ បានបង្ហោះរូបភាព និងវីដេអូ អាសអាភាសកុមារ តាមប្រព័ន្ធអនឡាញនៅ កម្ពុជា។
និយ័តករទូរគមនាគមន៍កម្ពុជា នឹងសហការជាមួយ ក្រុមប្រឹក្សាជាតិដើម្បីកុមារ និងអាជ្ញាធរពាក់ព័ន្ធ លុបបំបាត់រាល់គេហទំព័រ និងយូអអិល ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ ជំរុញឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ៕
សេចក្ដីប្រកាសព័ត៌មានខាងក្រោម៖