Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ៖ ចៅហ្វាយខេត្តណាគប់គិតជាមួយក្រុមហ៊ុនឯកជន ដោយមិនបានឱ្យរាជរដ្ឋាភិបាលដឹង គឺត្រូវចេញលុយសងខ្លួនឯង

Admin Alynana | Jan 03, 2022
សម្តេចតេជោ៖ ចៅហ្វាយខេត្តណាគប់គិតជាមួយក្រុមហ៊ុនឯកជន ដោយមិនបានឱ្យរាជរដ្ឋាភិបាលដឹង គឺត្រូវចេញលុយសងខ្លួនឯង
Clinic narith

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ចៅហ្វាយខេត្តណាគប់គិតជាមួយក្រុមហ៊ុនឯកជន ឱ្យគេធ្វើហើយជំពាក់លុយគេ ដោយមិនបានឱ្យរាជរដ្ឋាភិបាលដឹង គឺត្រូវចេញលុយសងខ្លួនឯង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចៅហ្វាយខេត្តណាត្រូវរ៉ូវជំពាក់លុយជាមួយក្រុមហ៊ុនលី ឈួង និងក្រុមហ៊ុនផ្សេងៗ ក្នុងការស្ថាបនា ការចំណាយដោយមិនឱ្យរាជរដ្ឋាភិបាលដឹង ត្រូវចេញលុយសងខ្លួនឯង ។ នេះជាបទបញ្ជាររបស់ខ្ញ៉ំ ចៅហ្វាយខេត្តណាគប់គិតជាមួយក្រុមហ៊ុនឯកជន ឱ្យគេធ្វើហើយជំពាក់លុយគេ ដោយមិនបានឱ្យរាជរដ្ឋាភិបាលដឹង គឺត្រូវចេញលុយសងខ្លួនឯង ឬទូទាត់សង ២០ឆ្នាំជាមួយក្រុមហ៊ុនដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាអំពើពុករលួយមួយ ដែលអស់លោកត្រូវគ្នាជាមួយក្រុមហ៊ុនឯកជន ដូច្នេះអស់លោកចេញលុយសងខ្លួនឯង ។ សម្តេច ថា នេះជាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បើមិនអញ្ចឹងទេអស់លោកដើរជំពាក់លុយក្រុមហ៊ុនឯកជន ដោយមិនឱ្យរាជរដ្ឋាភិបាលដឹងមុន ៕