បាត់ដំបងៈ ក្នុងរយះពេល ៣០ឆ្នាំមកនេះ ធនាគារ អេស៊ីលីដា បានជួយលើកស្ទួយជីវភាពពលរដ្ឋជាពិសេសនៅទីជនបទ ខ្នាតតូច មធ្យម និង សម្រេចបាននូវសមិទ្ធផលជាច្រើន ជាធនាគារ ដែល មានសាខា និងការិយាល័យ ចំនួន 262 បូករួមទាំងមជ្ឈមណ្ឌល សេវាកម្មធនាគារឌីជីថលចំនួនច្រើន ជាង 70 កន្លែងផ្សេងទៀត។
ធនាគារ អេស៊ីលីដា កំពុងក្លាយជាធនាគារ ដ៏លេចធ្លោបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងចំណោមធនាគារពាណិជ្ជ ប្រមាណ 57។ អេស៊ីដីដា កំពុងផ្តល់ជូនផលិតផលនិងសេវាកម្ម ធនាគារដ៏សម្បូរបែប ដើម្បីបំពេញ តម្រូវការនៅគ្រប់វិស័យ ដែលកំពុង រីកចម្រើនដូចជាអាជីវកម្មខ្នាតតូច មធ្យម និងសាជីវកម្ម ជាដើម។ ផលិតផល និងសេវាកម្ម ដូចជាសេវា កម្មផ្តល់ប្រាក់កម្ចី ប្រាក់បញ្ញើ សេវា កម្មប្រើប្រាស់កាត សេវាធនាគារ ឌីជីថល ការផ្ទេរប្រាក់ កម្ចីសម្រាប់ អាជីវកម្ម ក៏ដូចជាមធ្យោបាយគ្រប់ គ្រងសាច់ប្រាក់ផ្សេងទៀត ទាំងអស់ នេះមាននៅធនាគារ អេស៊ីលីដា។
ក្នុងកម្មវិធីគម្រប់ខួប ៣០ឆ្នាំនៃការចាប់បដិសណ្ឋិរបស់ធនាគារ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន នាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានចុះផ្ទាល់គ្រប់សាខា នៅក្នុងខេត្តបាត់ដំបង ក្នុងនោះលោកបាន មានប្រសាសន៍ថា៖« ធនាគារអេស៊ីលីដា តែងតែនៅជិតប្រជាពលរដ្ឋទាំងជនបទ និងក្រុង យើងផ្តល់ សេវាកម្មគ្រប់ប្រភេទ ដូច្នេះ អតិថិជនអាចជ្រើសរើសផលិតផល ណាមួយក៏បាន។ យើងផ្តល់កម្ចីដល់ គ្រប់ផ្នែកទាំងអស់ ទាំងអាជីវកម្មខ្នាត តូច មធ្យម និងសាជីវកម្ម។ យើងរីកចម្រើនជាមួយពួកគេ ហើយជួយពួកគេ ឱ្យរីកចម្រើនតាំងពីនៅតូច ឬមធ្យម រហូតឈានដល់កម្រិតបន្ទាប់»។
តាមរយៈការប្រើប្រាស់វេទិកាឌីជីថល ដ៏ទំនើបរបស់ខ្លួន ធនាគារដែលមានអាយុកាល 30ឆ្នាំនេះ អាចបំបែក ព្រំដែនភូមិសាស្ត្រ ដើម្បីដាក់ចេញនូវ សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ សម្រាប់ទាំងអតិថិជននៅក្នុងទីក្រុង និងតំបន់ជនបទ។
លោកបណ្ឌិតបានបន្តថា៖«កម្មវិធី អេស៊ីលីដាម៉ូបាល ទទួលបានការ ពេញនិយមយ៉ាងខ្លាំងក្នុងចំណោម អតិថិជនរបស់យើង ពួកគេប្រើប្រាស់ វាដើម្បីទិញទំនិញ ទូទាត់វិក្កយបត ស្នើសុំប្រាក់កម្ចី ឬផ្លាស់ប្តូរលក្ខខណ្ឌ សម្រាប់ការដាក់ប្រាក់បញ្ញើមានកាល កំណត់ជាដើម»។
ប្រតិបត្តិការប្រចាំខែជាមធ្យមមាន 8ពាន់លានដុល្លារ (ការផ្ទេរប្រាក់) ហើយចំនួនប្រតិបត្តិការក្នុងមួយខែ មានប្រហែល 10លានប្រតិបត្តិការ ក្នុងនោះ 94ភាគរយ ត្រូវបានធ្វើឡើង តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល។
«ចំណូលប្រហែល 80 ភាគរយ របស់យើង គឺបានមកពីកម្ចី ដោយ សារតម្រូវការកម្ចីនៅតែខ្ពស់ ខណៈ20 ភាគរយទៀតបានមកពីកម្រៃសេវាផ្សេង ៗ។ យើងចង់បង្កើនចំណូលក្រៅពីកម្ចី ឱ្យដល់30 ភាគរយ ប៉ុន្តែវាពិបាក ដោយសារតម្រូវការប្រាក់កម្ចី»។
ដោយមានសាខា និងការិយាល័យ ចំនួន 262 បូករួមទាំងមជ្ឈមណ្ឌល សេវាកម្មធនាគារឌីជីថលចំនួនច្រើន ជាង 70 កន្លែងផ្សេងទៀត ធនាគារ អេស៊ីលីដា កំពុងក្លាយជាធនាគារ ដ៏លេចធ្លោបំផុត នៅក្នុងព្រះរាជាណា ចក្រកម្ពុជា ដែលមានធនាគារពាណិជ្ជ ប្រមាណ 57។
លោកបណ្ឌិតបានលើកឡើងថា៖ «មជ្ឈមណ្ឌលផ្តល់សេវាកម្មទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ អតិថិជនមួយចំនួន ដែលមានបំណង ចង់ប្រើប្រាស់សេវាធនាគារបន្ទាប់ពី ម៉ោងធ្វើការ ហើយប្រតិបត្តិការមួយ ចំនួនអាចធ្វើឡើងដោយប្រើកម្មវិធី ទូរស័ព្ទដៃ ដូចជាដាក់ប្រាក់ជាដើម។ ខណៈអតិថិជនមួយចំនួនចង់ប្រើ សេវាធនាគារជាលក្ខណៈឯកជន និង តាមល្បឿនរបស់ពួកគេផ្ទាល់ខ្លួន»។
បញ្ជរស្វ័យសេវាទាំងនេះ មាន ទីតាំងនៅក្នុងតំបន់ប្រជុំជន ហើយ អតិថិជនអាចប្រើប្រាស់ម៉ាស៊ីនចំនួន 909 នៅទូទាំងប្រទេស និងបើក ដំណើរការពេញមួយថ្ងៃ។
សេវាកម្មធនាគារដូចជា ការដាក់ ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ការបង្កើត កាតនិម្មិត ការបើកគណនីធនាគារ ការព្រីនកាត ATM ការធ្វើបច្ចុប្បន្នភាព ព័ត៌មានគណនី ការដាក់ប្រាក់បញ្ញើ និងការព្រីនវិញ្ញាបនបត្រប្រាក់បញ្ញើ អាចធ្វើឡើងនៅបញ្ជរទាំងនេះ។
លោកបណ្ឌិត អ៊ិន ចាន់នី បានមាន ប្រសាសន៍ថា៖«ធនាគារ អេស៊ីលីដា ក៏បានបង្កើតការិយាល័យ ទំនាក់ទំនង អតិថិជនផងដែរ។ យើងគឺជាធនាគារ ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមជំនាញ អាចនិយាយបាន ច្រើនភាសា ដើម្បីជួយដល់អតិថិជន របស់យើង ដែលនេះគឺជាផ្នែកមួយនៃគោលការណ៍ ការពារអតិថិជនរបស់ យើង»។
ការិយាល័យទំនាក់ទំនងអតិថិជន ប្រតិបត្តិការ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃឈប់ សម្រាក ដើម្បីជួយសម្រួលដល់អតិ ថិជនរបស់យើងនៅទូទាំងប្រទេស ឬ នៅទូទាំងពិភពលោក៕