ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងរហូតដល់ជាង ២០០ នាក់ ដែលក្នុងនោះភាគច្រើនគឺឆ្លងក្នុងសហគមន៍ខណៈអ្នកដំណើរពីបរទេសឆ្លងត្រឹមតែ ៥ នាក់ ប៉ុន្តែគ្មានអ្នកស្លាប់ដោយសារជំងឺនេះថ្មីទេ ក្នុងរយៈពេល ៣៦ ថ្ងៃមកនេះ។
ក្រសួងសុខាភិបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈនេះថា ក្រសួងបានរកឃើញមនុស្សចំនួន ២២៣ នាក់បន្ថែមទៀត មានឆ្លងមេរោគកូវីដ ១៩ ប្រភេទអូមីក្រុង។ ការរកឃើញនេះមានករណីឆ្លងក្នុងសហគមន៍ចំនួន ២១៨ នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ៥ នាក់។ ចំណែកអ្នកជំងឺកូវីដដែលបានជាសះស្បើយថ្មីទៀតគឺមានចំនួន ៥៨ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ១២២ ២០៦ នាក់ អ្នកជាសះស្បើយសរុបមានចំនួន ១១៨ ៣៤៤ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០១៥ នាក់៕