ភ្នំពេញ៖ ថ្ងៃ០៨ ខែ មីនា ឆ្នាំ២០២២នេះ ជាខួបទី១១១ នៃទិវានារីអន្តរជាតិ នៅលើពិភពលោក រៀបចំទិវានេះដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រទេសលើពិភពលោក ទិវានេះត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រីនិងសន្តិភាពអន្តរជាតិ។
យ៉ាងណាមិញនៅក្នុងសម័យបច្ចុប្បន្ន បើទោះជាមានច្បាប់ចែងថាស្ត្រីនិងបុរសមានសិទ្ធស្មើគ្នាក៍ដោយក៍យើងឃើញថា នៅមានអ្នករើសអើងស្រ្តីក្នុងការធ្វើកិច្ចការងារដូចបុរសនៅមាននៅឡើយ។អ្នកខ្លះនៅគិតថាកិច្ចការខ្លះស្រ្តីមិនអាចធ្វើដូចបុរសបានទេ ដែលយើងតែងតែលឺពាក្យខ្មែរយើងពីសម័យមុននិយាយថាស្ត្រីបង្វិលចង្ក្រានមិនជុំដែលពាក្យនេះដូចជាបន្ទាបបង្អន់ស្រ្តីជាខ្លាំង ហើយក៍នៅមានមនុស្សមួយចំនួនតូចនៅយកគំនិតនេះមកប្រើប្រាស់មកដល់បច្ចុប្បន្ន។ តែគេមិនគិតទេថាសង្គមបច្ចុប្បន្នស្ត្រីមិនមែនបង្វិលចង្ក្រានបានតែមួយជុំនោះទេស្រ្តីខ្លះអាចបង្វិលបានទៅដល់១០០ជុំឬក៍១០០០ជុំក៍មាន។
យើងក្រឡែកមកមើលស្ត្រី បច្ចុប្បន្នអ្នកខ្លះកាន់កាប់មុខជំនួញ២ទៅ ៣ តែម្នាក់ឯងក្នុងពេលតែមួយហើយមិនពឹងពាក់ទៅលើបុរសសូម្បីបន្តិចដូច លោកជំទាវ កែវ មុំ ស្ថាបនិកក្រុមហ៊ុនផលិតចំណីអាហារនំស្រួយលីលី ដែលបាននាំចេញទៅក្រៅប្រទេសចំនួន១០ប្រទេស លើសពីនេះ លោកជុំទាវ ថែមទាំងមានការកស៊ីខាងអចលនទ្រព្យថែមទៀត។ ដោយលោកជុំទាវជាស្ត្រីម្នាក់ដែលនៅមានគ្រួសារត្រូវមើលថែ ប៉ុន្តែលោកជុំទាវ នៅតែដើរទៅបានយ៉ាងរលូត និងមានឈ្មោះល្បីជាខ្លាំងក្នុងពេលបច្ចុប្បន្នទាំងវិស័យអចលទ្រព្យ និងមុខជំនួញរបស់លោកជំទាវ ថែមទៀតផង។
សារខាងលើចង់ដាសតឿនស្ត្រីទាំងអស់ថា ស្ត្រីមិនមែនអាចធ្វើបានត្រឹមជាស្ត្រីមេផ្ទះនោះទេ ស្ត្រីទាំងអស់អាចធ្វើបានគ្រប់កិច្ចការទាំងអស់ មិនថាកិច្ចការសង្គម នយោបាយ សេដ្ឋកិច្ច ឬវប្បធម៌។ល។
ក្នុងនាមជាស្រី្តម្នាក់ត្រូវមានភាពកា្លហានក្នុងការធ្វើកិច្ចការអ្វីមួយដែលខ្លួនស្រលាញ់យកចិត្តទុក្ខដាក់ក្នុងការធ្វើការងារ កុំខ្វល់ពីសម្ដីអ្នកដែលបន្ទុចបង្អាក់ដល់ការងាររបស់យើង ព្រោះពួកគេទាំងនោះមិនដែលចង់ឃើញយើងជោគជ័យជាងខ្លួនគេឡើយ៕
ក្រុមការងារ: LNN