(ភ្នំពេញ)៖ នាព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា អមដោយ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តម ដាវ អានសាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញដឹកនាំគណ:ប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំត្រីភាគីរវាងរដ្ឋសភាកម្ពុជា អគ្គលេខាធិការដ្ឋានអាយប៉ា និងរដ្ឋសភាថៃឡង់ដ៍ ក្នុងគោលបំណងពិភាក្សាលើបញ្ហានៅសេសសល់ វិធាននៃនីតិវិធីសភាវ័យក្មេងអាយប៉ា ការពិចារណា និងកិច្ចពិភាក្សាលើបញ្ហាដែលនៅសេសសល់ នៃកិច្ចពិភាក្សានៃវិធាននៃនីតិវិធីនៃសភាវ័យក្មេងអាយប៉ា។
កិច្ចប្រជុំធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (Zoom) ដែលផ្សាយចេញពីរដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៍ សម្របសម្រួលដោយអគ្គលេខាធិការដ្ឋានអាយប៉ា៕