Alynana Media Cambodia
Icon Collap
clinic narit

រុស្ស៊ី បង្កើនទុកបម្រុងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច

Admin Alynana | Mar 14, 2022
រុស្ស៊ី បង្កើនទុកបម្រុងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច
Clinic narith

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីអាចដំណើរការ ឬទទួលបានទុកបម្រុងហិរញ្ញវត្ថុតែ ៣៤០ ពាន់លានដុល្លារប៉ុណ្ណោះ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញសង្គ្រាមដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន ។

លោករដ្ឋមន្ត្រី Anton Siluanov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya-1 TV ថា “ប្រទេសរុស្ស៊ីមានទុនបម្រុងសរុបប្រហែល ៦៤០ ពាន់លានដុល្លារ ប៉ុន្តែយើងអាចប្រើបានតែ ៣៤០ ពាន់លានដុល្លារប៉ុណ្ណោះ ចំណែកប្រាក់បម្រុងចំនួន ៣០០ ពាន់លានដុល្លារទៀត យើងមិនអាចប្រើប្រាស់បានទេ” ។

លោក Siluanov បាននិយាយថា “ទុនបំរុងមួយចំនួនគឺនៅក្នុងប្រទេសចិន ហើយឥឡូវនេះលោកខាងលិចកំពុងដាក់សម្ពាធលើប្រទេសចិនឲ្យកំណត់ការចូលទៅកាន់ទុនបម្រុងទាំងនេះ” ។ លោក​បាន​សម្តែង​ក្តី​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​របស់​រុស្ស៊ី​ជាមួយ​ចិន​នឹង​កើនឡើងដំណើរការនេះ ​។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សជាង ២.៥ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត និងប្រហែល ២ លាននាក់ទៀតបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ។

បើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៥៧៩ នាក់បានស្លាប់ និង ១,០០២ នាក់បានរងរបួសផងដែរនៅក្នុងអ៊ុយក្រែន ។

ខណៈពេលដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រុមហ៊ុន និងម៉ាកយីហោពិភពលោកជាច្រើនក៏បានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕