បរទេស៖ ក្មេងប្រុសជនជាតិដើមភាគតិចពីរនាក់ដែលត្រូវបានជួយសង្គ្រោះបន្ទាប់ពីបានបាត់ខ្លួនជិត 4 សប្តាហ៍នៅក្នុងព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលត្រូវបានគេរកឃើញហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
Glauco អាយុ 8ឆ្នាំ និង Gleison Ferreira អាយុ6ឆ្នាំបានវង្វេងស្របពេលកំពុងព្យាយាមចាប់សត្វស្លាបតូចៗនៅក្នុងព្រៃក្បែរ Manicoré រដ្ឋ Amazonas កាលពីថ្ងៃទី 18 ខែកុម្ភៈ។
បន្ទាប់ពីក្មេងប្រុសបាត់ខ្លួន អ្នកស្រុករាប់រយនាក់បានចំណាយពេលជាច្រើនសប្តាហ៍ស្វែងរកពួកគេ។ប៉ុន្តែបានបាត់បង់ក្នុងរដូវវស្សានៃអាម៉ាហ្សូន ដែលជាពេលវេលាដែលធ្វើឱ្យការដើរ និងផ្លាស់ទីក្នុងព្រៃកាន់តែពិបាកជាងធម្មតា ពួកគេរកមិនឃើញក្មេងៗនោះទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Amazônia Real បានឱ្យដឹងថា សេវាសង្គ្រោះបន្ទាន់បានសម្រេចចិត្តផ្អាកការស្វែងរកនៅថ្ងៃទី 24 ខែកុម្ភៈ ប៉ុន្តែអ្នកស្រុកនៅតែបន្តស្វែងរកក្មេងប្រុស។ជិតបួនសប្តាហ៍ក្រោយមក ក្មេងប្រុសត្រូវបានរកឃើញដោយបុរសម្នាក់កាប់ឈើចម្ងាយ 6 គីឡូម៉ែត្រ (3.7 ម៉ាយ) ពីភូមិ Palmeira ក្នុងតំបន់បម្រុងដីការពារ Lago Capanã ជាកន្លែងដែលក្មេងប្រុសរស់នៅជាមួយឪពុកម្តាយរបស់ពួកគេ Amazônia Real បន្ថែមថា ក្មេងប្រុសម្នាក់បានស្រែកឲ្យគេជួយ នៅពេលឮបុរសអ្នកកាប់ដើមឈើនៅក្បែរនោះ។
ក្រោយពីរការលឺសម្លេងហៅបុរសនោះបានប្រទះឃើញក្មេងប្រុសទាំងពីរដេកលើដីព្រៃ ទាំងស្រេកឃ្លាន និងទន់ខ្សោយ មានស្នាមរបួសស្បែកជាច្រើនកន្លែង ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្មេងប្រុសទាំងពីរនាក់បានប្រាប់ឪពុកម្តាយរបស់ពួកគេថា ពួកគេមិនបានហូបអ្វីសោះ ខណៈដែលវង្វេង ហើយមានតែទឹកភ្លៀងសម្រាប់ផឹក។យោងតាមការរកឃើញរបស់ពួកគេ Glauco និង Gleison ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់នៅ Manicoré មុនពេលត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀតនៅទីក្រុង Manaus នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែមីនានេះផងដែល។
ពួកគេត្រូវបានគេរំពឹងថានឹងអាចជាសះស្បើយពេញលេញបន្ទាប់ពីទទួលបានការព្យាបាលនៅមន្ទីរពេទ្យដោយសារកង្វះអាហារូបត្ថម្ភ។ នេះមិនមែនជាលើកទីមួយទេដែលមនុស្សបានបាត់បង់ខ្លួន នៅក្នុងព្រៃអាម៉ាហ្សូន៕