Alynana Media Cambodia
Icon Collap
clinic narit

លោកជំទាវ យក់ សម្បត្តិ៖ កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំង៥-៦លានដូសក្នុងខែមីនា

Admin Alynana | Mar 19, 2022
លោកជំទាវ យក់ សម្បត្តិ៖ កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំង៥-៦លានដូសក្នុងខែមីនា
Clinic narith
ភ្នំពេញៈ កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំង៥-៦លានដូសក្នុងខែមីនា ខណៈសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់នឹងផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន២លានដូសបន្ថែមទៀតដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការអះអាងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសទទួលវ៉ាក់សាំងប្រមាណជិត១៤ម៉ឺនដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
 
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថ្លែងថា រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួនជាង៥០លានដូសហើយទាំងការបញ្ជារទិញដោយរាជរដ្ឋាភិបាល និងជំនួយពីបណ្តាប្រទេសជាមិត្ត ហើយពេលនេះកម្ពុជា មានវ៉ាក់សាំងសម្រាប់បង្ការកូវីដ១៩សម្រាប់ចាក់ជូនដល់ពលរដ្ឋ ចំនួនជាង៦លានដូសបន្តទៀត ខណៈនាពេលខាងមុខនេះនឹងមានមកជាបន្តបន្ទាប់ទៀតតាមរយៈជំនួយពីប្រទេសជាមិត្ត និងបញ្ជារទិញដោយរាជ រដ្ឋាភិបាល។ ។ ដោយគិតមកដល់ពេលនេះប្រទេសចំនួនជិត១០ហើយ ដែលបានផ្តល់ជូនដល់កម្ពុជាបូកទាំងសហរដ្ឋអាមេរិកដែលនឹងផ្តល់ជំនួន២លានដូសនាពេលខាងមុខនេះ។
 
មន្រ្តីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលកម្ពុជា រូបនេះ បានអះអាងថា ស្ថានការណ៍កូវីដ១៩វាមិនអាចចប់បានទេ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែធ្វើការចាក់វ៉ាក់សាំងការពារ ខណៈរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងជានិច្ចសម្រាប់ចាក់ជូនដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នា។ លោកជំទាវ បានបន្តថា នៅក្នុងខែមីនានេះ យើងរំពឹងថានឹងទទួលវ៉ាក់សាំងជាជំនួយទ្វេរភាគី ពីប្រទេសអ៉ីតាលី ហើយម្សិលមិញនេះ ក៏មានការប្រជុំពិសេសរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយជាការតាំងចិត្ត ចិនបានប្រកាសផ្តល់វ៉ាក់សាំងជូនកម្ពុជា ចំនួន២០លានដូស ហើយក្នុងនោះវ៉ាក់សាំងប្រមាណ៥លានដូស នឹងរំពឹងថាមកដល់កម្ពុជា នៅចន្លោះថ្ងៃទី២៨ ឬថ្ងៃទី៣០ ខែមីនា ខាងមុខនេះផងដែរ។ បើតាមលោកជំទាវ សម្រាប់ខែមីនា ឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងមានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រមាណ ៥ ឬលានដូសនឹងដឹកមកកម្ពុជា។
 
សូមជម្រាបជូនថា ប្រទេសដែលមានផ្គត់ផ្គង់ជំនួយជាវ៉ាក់សាំងមកកម្ពុជា រួមមាន៖ ប្រទេសចិន, ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ប៉ូឡូញ ហូឡង់ ហុងគ្រី និងអ៉ីតាលី ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយចិនក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងឆ្នាំ២០២២នេះ៕