Alynana Media Cambodia
Icon Collap
clinic narit

គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ៦០ គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

Admin Alynana | Mar 30, 2022
គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ៦០ គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង
Clinic narith

ខេត្តព្រៃវែង ៖ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត របស់កាកបាទក្រហមកម្ពុជា របានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រំលំផ្ទះចំនួន ៦០ គ្រួសារ រួមទាំងរបួស ម្នាក់ ដែលស្ថិតនៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវសេចក្តីនឹករឭក ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានគិតិ្តយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសាខ្យលកន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឯកឧត្តម ប្រធាន បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ19 ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា៖ ចំពោះគ្រោះខ្យល់កន្ត្រាក់បាក់រលំផ្ទះបងប្អូនប្រជាពលរដ្ឋនេះ គឺកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ១ និង៤០ នាទីរសៀល ដោយ រងគ្រោះធ្ងន់ធ្ងរចំនួន ១០ គ្រួសារ និងរងគ្រោះមធ្យមចំនួន ៤៩ គ្រួសារ រួមទាំងរបួស ១ នាក់ស្មើនឹង ៥ ភូមិ។
photo_2022-03-30_12-59-08photo_2022-03-30_12-59-09photo_2022-03-30_12-59-05photo_2022-03-30_12-59-08 (2).jphoto_2022-03-30_12-59-04photo_2022-03-30_12-59-11 (2).jphoto_2022-03-30_12-59-11