Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជា បន្តរក្សា​កំណើន បានល្អ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

Admin Alynana | Mar 31, 2022
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជា បន្តរក្សា​កំណើន បានល្អ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
Clinic narith

រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ បានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជាបន្តរក្សា កំណើន  បានល្អ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានការចូល រួមគាំទ្រពីដៃគូអភិវឌ្ឍជាច្រើន ក្នុងនោះទីភ្នាក់ងារអភិវឌ្ឍបារាំងជាដៃ គូដ៏សំខាន់មួយ។  គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីពិនិត្យ ពីវិវឌ្ឍនៈភាពនៃការងារអនុវឌ្ឍន៍គម្រោង រវាងរាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នឹងពិភាក្សារពីសក្ដានុពលក្នុងការអនុវឌ្ឍន៍កម្រោងនាពេលខាងមុខបន្តទៀត។ជាពិសេសទាក់ទងទៅនឹងទៅដៅវិស័យកសិកម្ម ពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។ 

  ឯកឧត្តម វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កំពុងអនុវឌ្ឍន៍គម្រោងនិងកម្មវិធីចំនួនពី ក្រោមហិរញ្ញប្បទាន ឥទាន របស់ទីភ្នាក់ងារអភិវឌ្ឍបារាំង ជាមួយដៃគូរសហការដទៃទៀត។

 រួមមានគម្រោងពង្រឹងសុវិត្ថភាពនិងភាពប្រកួតប្រជែង នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកម្មវិធីគ្រប់គ្រងធនធានទឹក នៅកម្ពុជា ។ហើយគម្រោងបាននឹងកំពុងដំណើរបានយ៉ាងល្អ ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញកំណើនជីវភាពកសិករ តាមរយះការបង្កើនផលិតភាពពី គឺពិតថកម្មកសិកម្មជួបពាណិជ្ជកម្ម និងការបន្សុំាទៅនឹងការប្រែប្រួលនៃអាកាសធាតុ។ 

ក្រៅពីនេះមន្ត្រីជំនាញរបស់ក្រសួង កំពុងសហការជាមួយ អ្នកជំនាញការដែលបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍបារាំងក្នុងការរៀបចំនិង សិក្សាទៅលើគម្រោង  នឹងកម្មវិធីពីថ្មីបន្ថែមទៀតដូចជា កម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម ពឹងផ្អែកទៅលើទឹកភ្លៀងនៅកម្ពុជា និងគម្រោងនិរន្តរភាពនេសាទសមុទ្រ តំបន់ឆ្នេរ ។ដែលគម្រោងនិងកម្មវិធីនេះត្រូវបានគេរំពឹងទុកថានឹងចូលរួមជម្រុញកំណើនសេដ្ឋកិច្ច ដល់កម្ពុជា តាមរយះការបង្កើនតម្លៃបន្ថែមទៅលើផលិតផលកសិកម្ម បង្កើនភាពធនទៅការប្រែប្រួលអាកាសធាតុ ដោយការអនុវឌ្ឍន៍កសិកម្មវ័យឆ្លាត និង កសិកម្មអភិរក្ស បង្កើនភាពប្រកួតប្រជែងក្នុង ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម បង្កើនប្រាក់ចំណូលដល់កសិករនិងប្រជានេសាទ និងអាចទាក់ទាញការវិនិយោគបន្ថែមលើការកៃច្នៃ។ទីភ្នាក់ងារអភិវឌ្ឍបារាំង បានសង្កេតឃើញថា បញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាមួយដែលសកលលោកកំពុងយកចិត្តទុកដាក់។ ក្នុងនោះកម្ពុជាគឺជាប្រទេសមួយដែលពិនិត្យឃើញថារងសម្ពាធពីបញ្ហាអាកាសធាតុរួមមាន ភាពរាំងស្ងួត និងគ្រោះទឹកជំនន់ ។ កត្តាគ្រោះធម្មជាតិនេះបានបង្កជាហានិភ័យ ដែលទាមទារអោយក្រសួងកិសកម្មក៍ដូចជារដ្ឋាភិបាលកម្ពុជាបង្កើននៅការយកចិត្តទុកដាក់ និងដាក់ចេញនៅវិធានការបង្កាហានិភ័យ បង្កើតភាពសុំាទៅនឹងការប្រែប្រួលអាកាសធាតុ៕