Alynana Media Cambodia
Icon Collap
clinic narit

ពលករ​ខ្មែរ​ចំណាកស្រុក​បន្តសម្រុកមកពី​ប្រទេសថៃ​ដើម្បីមកចូល​ឆ្នាំ​ថ្មី​នៅ​ស្រុក​កំណើត

Admin Alynana | Apr 07, 2022
ពលករ​ខ្មែរ​ចំណាកស្រុក​បន្តសម្រុកមកពី​ប្រទេសថៃ​ដើម្បីមកចូល​ឆ្នាំ​ថ្មី​នៅ​ស្រុក​កំណើត
Clinic narith

បាត់ដំបង៖ ពលករចំណាកស្រុកខ្មែរជាង ៤០០នាក់ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងកាត់ព្រំដែនខ្មែរ-ថៃ នៅស្រុកសំពៅលូន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នៅសប្តាហ៍ក្រោយជាមួយក្រុមគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។

កង​កម្លាំងការពារ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ម្សិលមិញ​បាន​ទទួល​អ្នកទាំង​នេះ​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ភូមិ​ពោធិ៍ជ្រៃ ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ ក្នុង​នោះ​មាន​កុមារ​ចំនួន ៥៤នាក់ និងកុមារី ២២​នាក់។

ការធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទទួលបានលទ្ធផលអវិជ្ជមាន ហើយកំណត់ត្រាចាក់ថ្នាំទាំងអស់ក៏ត្រូវបានស្កេនយ៉ាងម៉ត់ចត់ផងដែរ។

ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនា និងដើមខែមេសា មានពលករចំណាកស្រុកខុសច្បាប់ និងស្របច្បាប់រាប់រយនាក់ បានឆ្លងកាត់ព្រំដែន។ ពួកគេ​ចេញ​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ផ្សេងទៀតដើម្បីធ្វើ​ដំណើរ​ទៅ​កាន់ស្រុក​កំណើត។

ពលករចូលប្រទេសកម្ពុជា ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយក្រុមការងារចម្រុះ ដែលមានវេជ្ជបណ្ឌិត មកពីក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ សម្រាប់អ្នកដែលបានរកឃើញថាមានលទ្ធផលអវិជ្ជមានពីការធ្វើតេស្តរហ័ស ប៉ុន្តែមិនបានទាន់បានចាក់វ៉ាក់សាំង ពួកគេត្រូវចាក់វ៉ាក់សាំងមុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕